លោក​បណ្ឌិត​គីម ហ៊ាងៈ​កម្ពុជា​អាច​ប្រើប្រាស់​វិធីសាស្ត្រ​ចំនូ​ន៥ដើម្បី​ស្តារ​សេដ្ឋកិច្ចក្រោយ​វិបត្តិ Covid-19

0

ដោយៈ​គង់ សូរិយា

ភ្នំពេញៈ ស្ថិតនៅក្នុង​ស្ថានភាព ដែល​លប​ណ្តា​ប្រទេស​នានា​ទូទាំង​ពិភពលោក​កំពុង​ប្រឈម​ជាមួយ​ជំងឺឆ្លង Covid-19 និង​ស្វែងរក​ដំណោះស្រាយ​នៅពេល​បច្ចុប្បន្ននេះ លោក​ឧកញ៉ាបណ្ឌិត គីម ហ៊ាង​បានបង្ហាញ​ទស្សនទាន​ចំនួន៥ ដើម្បី​ជំរុញ​កំនើនសេដ្ឋកិច្ច​ឡើងវិញ​ក្រោយពេល Covid-19 បញ្ចប់។

លោក​ឧកញ៉ា គីម ហ៊ាង​ប្រធាន KW Cambodia បាន​មានប្រសាសន៍​ឲ្យ​ដឹងថា ដើម្បី​ស្តារ​ស្ថានភាព​សេដ្ឋកិច្ច ឲ្យ​មាន​ភាពប្រសើរ​ឡើងវិញ ក្រោយពេល​ពិភពលោក​រកឃើញ​វ៉ាក់សាំង និង​ថ្នាំ​ព្យាបាល កម្ពុជា​គួរ​អនុវត្តន៍​នូវ​នយោបាយ​មួយចំនួន ដូចជា ទី១ បើកចំហរ​ជើងមេឃ ដោយ​ឈប់​យក​ថ្លៃ​វី​សារ ពី​អ្នកទេសចរ មកពី​អាមេរិក អឺរ៉ុប ជប៉ុន កូរ៉េ ចិន និង​ប្រទេស​អ្នកមាន​ជាច្រើន​ទៀត។

ទី២ រក្សា និង​រិត​ចំណងមិត្តភាព​អោយ​កាន់តែ​ល្អជា​មួយ​ចិន កូរ៉េ និង​ជប៉ុន ព្រមទាំង​បើកចំហរ​អោយបាន​ទូលំទូលាយ​ជាង​នេះ ជាមួយ​អាមេរិក អឺរ៉ុប អារ៉ាប់ និង​ប្រទេស​អ្នកមាន​ទាំងអស់​ក្នុង​ពិភពលោក។ ទី៣ អនុញ្ញាតអោយ​បើក​កាស៊ីណូ និង​កាស៊ីណូ Online ឡើងវិញ ជាមួយ​លក្ខខណ្ឌ​តឹងរឹង​បំផុត ចំនួន​ទីតាំង​មានកំណត់ ពិសេស​ត្រូវ​យកពន្ធ​អោយ​ច្រើន​បំផុត អាច​ដល់៣០ភាគរយ​នៃ​ប្រាក់ចំណេញ។

ទី៤ ពង្រឹង និង​ពង្រីក​ចង្វាក់​ផលិតកម្ម ក្នុងស្រុក​អោយបាន​ច្រើន និង​ខ្លាំង ដោយ​ត្រូវ​ផលិតអ្វីៗទាំងអស់​ដោយ​ខ្លួនឯង ហើយ​អនុញ្ញាតអោយ​នាំចូល​តែ​អ្វី ដែល​យើង​ផលិត​មិនបាន ឬ​ផលិត​មិនទាន់​តម្រូវការ។ ទី៥ មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់ និង​គ្រប់​តំបន់​នៅ​ទូទាំងប្រទេស​ត្រូវបំពេញ​ការងារ​បំរើ​រាស្ត្រ តាម Job Description របស់ខ្លួន​អោយបាន​ល្អ ស្របតាម​ការចាត់ចែង​របស់​រាជរដ្ឋាភិបាល៕

LEAVE A REPLY

Please enter your comment!
Please enter your name here