ដំណឹង​ល្អៈ​ក្រសួងសុខាភិបាល​អនុម័ត​ឱ្យ​ចរាចរ​នូវ​ឱសថ​ជំនួយ​របស់​មិត្ត​ចិន​នៅលើ​ទីផ្សារ

0

ដោយៈ​គង់ ម៉ា​លីន

ភ្នំពេញៈ  ក្រសួងសុខាភិបាល បានអនុម័ត​ចេញ​វិញ្ញាបនបត្រ​បញ្ជិកា​ជូន​ឱសថ​បុរាណ​ចិន ដែលមាន​ឈ្មោះថា «LIANHUA QINGWEN»។ តាមរយៈ​នៃ​ការចេញ​វិញ្ញាបនបត្រ​នេះ មានន័យថា​ថ្នាំ​នេះ ត្រូវបាន​អនុញ្ញាតឱ្យ​ចរាចរ​នៅក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា។

នៅក្នុង​ដំណាក់កាល​ដំបូង នៃ​ការ​ផ្ទុះឡើង​នៃ​ជំងឺ​កូ​វីដ១៩ នៅក្នុង​ទីក្រុង​វូ​ហាន​ប្រទេស​ចិន ថ្នាំ​នេះ​ត្រូវបាន​គេ​អនុញ្ញាតិ​អោយប្រើ​ប្រាស់ យ៉ាង​ទូលំទូលាយ​នៅក្នុង​ប្រទេស​ចិន ដើម្បី​ព្យាបាល​អ្នកជំងឺ​កូ​វីដ១៩ដែលមាន​លក្ខណៈ​ធូរស្រាល។

ឱសថ​បុរាណ​ចិន Lianhua Qingwen នេះ មាន​មុខងារ​ព្យាបាល​ដូចជា បន្សាប​ជាតិពុល និង​បញ្ចុះ​កំដៅ​ពី​ក្នុង​សួត។ វា​ត្រូវបាន​ប្រើ​សម្រាប់​ព្យាបាល​ជំងឺ​គ្រុនផ្តាសាយ គ្រុន   ក្តៅ ឈឺ​សាច់ដុំ ហៀរ​សំបោរ ក្អក ឈឺក្បាល ស្ងួត​បំពង់ក​រឺ​ឈឺបំពង់ក អណ្តាត​ឡើង​ពណ៌​ក្រហម​ជាដើម។

តាម​ការណែនាំ​ពី​វេជ្ជបណ្ឌិត ចំពោះ​អ្នកជំងឺ​ដែលមាន​ជំងឺ​ដូចជា លើសឈាម ជំងឺ​បេះដូង ត្រូវ​ប្រើ​វា​ដោយ​ប្រយ័ត្នប្រយែង។ រីឯ​អ្នក​ដែលមាន​ជំងឺ​រ៉ាំរ៉ៃ​ធ្ងន់ធ្ងរ ដូចជា ជំងឺថ្លើម ទឹកនោមផ្អែម និង​ជំងឺ​ក្រលៀន​ជាដើម គួរតែ​ប្រើ​ថ្នាំ​នេះ តាម​ការណែនាំ​របស់​គ្រូពេទ្យ​ជា​ចាំបាច់។

លោក​វេជ្ជបណ្ឌិត Zhong Nanshan វេជ្ជបណ្ឌិត​ចិន​ធ្លាប់មាន​ប្រសាសន៍ថា មាន   ភ័ស្តុតាង​គ្រប់គ្រាន់ ដើម្បី​បញ្ជាក់ថា​ឱសថ​បុរាណ​ចិន Lianhua Qingwen មាន​ប្រសិទ្ធភាព​ក្នុងការ​ធ្វើឱ្យ​រោគសញ្ញា ក្នុង​ខ្លួន​របស់​អ្នកជំងឺ​កូ​វីដ​មានការ​ធូរស្រាល។

ក្រៅពី​ត្រូវបាន​ដាក់លក់​នៅ​ទីផ្សារ​ចិនដីគោក ថ្នាំ​នេះ​ក៏​ត្រូវបាន​ចុះបញ្ជី​អនុញ្ញាតឱ្យ​ចរាចរ​នៅ​ទីក្រុង​ហុងកុង ម៉ា​កាវ ប្រទេស​ប្រេ​ស៊ី​ល ឥណ្ឌូនេស៊ី កាណាដា រ៉ូ​ម៉ា​នី និង​ប្រទេស​ថៃ​ផងដែរ។ នៅក្នុង​អំឡុងពេល​នៃ​ការផ្ទុះ​ឡើង​នៃ​ជំងឺ​កូ​វីដ១៩ ស្ថានទូត​ចិន​ប្រចាំ​ប្រទេស​នានា បានផ្តល់​សំភារៈ​ចាំបាច់​មួយចំនួន ដល់​និស្សិត​ចិន​ដែល​កំពុង​បន្ត​ការសិក្សា​នៅ​បរទេស ដែល​ក្នុងនោះ​ក៏មាន​ថ្នាំ Lianhua Qingwen ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here