ដោយៈគង់ សូរិយា
ភ្នំពេញៈ ក្នុងអាជីពនិមួយៗ តែងតែមានការចែងអំពីក្រមសីលធ៌ម ដូចគ្នានេះដែរ ក្នុងអាជីពជាភ្នាក់ងារអចលនទ្រព្យ ត្រូវបានហាមលើចំណុចសំខាន់់ៗមួយចំនួនផងដែរ ដើម្បីឲ្យខ្លួនទទួលបានទំនុកចិត្ត និងភាពជោគជ័យ។
លើកឡើងពីបញ្ហានេះ ប្រធានសមាគមអចលនទ្រព្យសកល(GRA)លោកសំ សុខនឿនបានមានប្រសាសន៍ថា ភ្នាក់ងារអចលនទ្រព្យនានាគួរមានតំណម៧យ៉ាង ដូចជា ទី១ ជៀងវាងលក់អចលនវត្ថុណាដែលខ្លួនមិនស្គាល់ម្ចាស់ ទី២ ជៀសវាងដាក់តម្លៃបន្ថែម គួរយកតែកុងស្យុងឬកម្រៃជើងសារបានហើយ។ ទី៣ ជៀសវាងលក់អចលនវត្ថុណា ដោយមិនផ្តាច់មុខទាំងដែលម្ចាស់កំពុងរស់នៅទីនោះ។
ទី៤ ជៀសវាងលក់អចលនវត្ថុណា ដែលម្ចាស់ដាក់ស្លាកលក់ខ្លួនឯង ទី៥ ជៀសវាងលក់អចលនវត្ថុណាដែលមិនស្របច្បាប់ ទី៦ ជៀសវាងការខំប្រឹងរកដីជូនអ្នកទិញណាដែលមិនដឹងថា អ្នកទិញមកពីប្រភពណាច្បាស់ពិតប្រាកដ គឺការឮតាមគ្នា ឬច្រើនដំណពេក និងទី៧ ជៀសវាងការស៊ីដាច់កុងស្យុងគ្នា ទោះតិចឬច្រើន ត្រូវចេះចែករំលែក គ្នា៕