សេដ្ឋវិទូៈបរិបទកូវីដយើងគួរជួយប្រជាជនក្រីក្រ ជាជាងផ្តោតលើសេដ្ឋកិច្ច

0

          ដោយៈ ស៊ីវ ម៉េង

          ភ្នំពេញៈ សេដ្ឋវិទូកម្ពុជាលោក​បណ្ឌិត ម៉ី កល្យាណទី​ប្រឹក្សា​ជាន់​ខ្ពស់ នៃឧត្តម​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច​ជាតិ​បានថ្លែងថា នៅក្នុងបរិបទកូវីដ១៩សព្វថ្ងៃ យើងគួរផ្ដោតលើការជួយ ប្រជាជនក្រីក្រឱ្យមានបាយហូបសិន ជាជាងផ្ដោតលើកំណើនសេដ្ឋកិច្ច។

លោកបន្តថា “ខ្មែរយើងគួរចេះជួយគ្នា ពេលលំបាកទើបជារឿងសំខាន់។ ចំណែកកំណើនសេដ្ឋកិច្ច៤ភាគរយ ដែលជាការព្យាករណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ីនេះ អាចទៅដល់អ្នកធូរធារភាគច្រើន ជាជាងអ្នកក្រីក្រក្នុងពេលបច្ចុប្បន្ន”។

លោក​បណ្ឌិតម៉ី កល្យាណ បានបន្តថា អ្វីដែលសំខាន់ យើងត្រូវគិតដល់យុទ្ធសា​ស្រ្ត​អភិវឌ្ឍសេដ្ឋកិច្ចរបស់យើង ក្នុងរយៈពេល៥ឆ្នាំទៅ១០ឆ្នាំទៀតខាងមុខទៀតថា តើយើងគួរអភិវឌ្ឍសេដ្ឋកិច្ចរបៀបណា ទើបប្រជាជនក្រីក្រលែងជួបការលំបាកតទៅទៀត ហើយធ្វើសេដ្ឋកិច្ចរបស់យើង ស្គាល់នូវភាពរីកចម្រើនដើរទាន់ប្រទេសអ្នកមាន។

លោកបណ្ឌិតម៉ី កល្យាណបានបន្តថា ដោយសារសេដ្ឋកិច្ចយើងពឹងផ្អែកលើកសិកម្ម ដូច្នេះតើយើងត្រូវអភិវឌ្ឍវិស័យកសិកម្ម របស់យើងរបៀបណាក្រោយកូវីដ១៩ ដើម្បីធានាសន្តិសុខស្បៀង ដល់ប្រជាពលរដ្ឋរបស់យើង។ ជាក់ស្ដែងយើងឃើញថា នៅពេលជំងឺកូវីដ១៩បាន និងកំពុងឆ្លងខ្លាំងនៅរាជធានីភ្នំពេញ កសិករនៅទីជនបទមានការលំបាកក្នុងការផ្គត់ផ្គង់ស្បៀង ដល់ប្រជាជនក្នុងក្រុងភ្នំពេញ ដែលធ្វើឱ្យទំនិញសំខាន់ៗមួយចំនួនឡើងថ្លៃខ្លាំង៕

LEAVE A REPLY

Please enter your comment!
Please enter your name here