អនុប្រធានGRA បង្ហាញពីហានិភ័យរបស់គំរោងខុនដូមួយចំនួននិងទង្វើខុសវិជ្ជាជីវះរបស់ ក្រុមហ៊ុនអចលនទ្រព្យ

0

ដោយៈគង់ សូរិយា
ភ្នំពេញៈ នៅក្នុងវិស័យអចលនទ្រព្យ បញ្ហានិងហានិភ័យបានកើតមានជាហូរហែរ ប្រសិនជាយើងខ្វះចំណេះដឹងក្នុងផ្នែកនេះ ហេតុនេះការសិក្សាឲ្យបានច្បាស់លាស់ពីហានិភ័យ និងចំណុចជាច្រើនទៀតមានសារៈសំខាន់ណាស់។
អនុប្រធានសមាគមអចលនទ្រព្យសកល (GRA)ប្រចាំរាជធានីភ្នំពេញ លោកឡោ វិចិត្របានសរសេរ លើបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួនថា បងប្អូនជនរួមជាទីគោរពនិងជាទីស្នេហា ថ្ងៃនេះខ្ញុំសូមចែករំលែក និងដាស់តឿន ចំពោះប្រធានក្រុមហ៊ុនអចលនទ្រព្យទាំងឡាយ ដែលយកគំរោងខុនដូរមកលក់ ដោយមិនបានផ្ទៀងផ្ទាត់ឯកសារផ្លូវច្បាប់និងរដ្ឋបាលត្រឹមត្រូវ។

លោកបន្តថា “តើខុនដូ ពិតជាមានហានិភ័យមែនទេ? វាជាសំណួរដែលប្អូនៗភ្នាក់ងារអចលនទ្រព្យតែងតែសួរមកខ្ញុំ? ហើយហេតុអ្វីបានជាការវិនិយោគ លើខុនដូសហកម្មសិទ្ធ មានហានិភិយខ្ពស់ជាងដីនិងផ្ទះជាប់ដីឫផ្ទះអាជីវកម្ម”។

ការវិនិយោគទៅលើខុនដូមានហានិភ័យខ្ពស់ ឫទាបអាស្រ័យលើកត្តាសំខាន់បីយ៉ាងដូចតទៅ។
១ ទីតាំងគំរោង
២ ភាពស្របច្បាប់នៃគំរោង
៣ ប្រភពទុននិងចំនួនទុនពិតប្រាកដ ដែលម្ចាស់គំរោងបានត្រៀមទុកសំរាប់សាងសង់
ចម្លើយសំរាប់កត្តាសំខាន់ ខាងលើទាំងបីមានដូចតទៅ ទី១ ទីតាំងនៃគំរោងសំដៅទៅលើគំរោងណា ដែលជាប់ទន្លេរ ឫសមុទ្រ ដែលតម្រូវអោយម្ចាស់គំរោងទាំងអស់ត្រូវសិក្សា ពីលទ្ធភាពសំរាប់សាងសង់គំរោង(Land Feasibility Study) ជាប់ទន្លេជាមួយក្រុមហ៊ុន ដែលមានបទពិសោទន៍ និងឯកទេសទៅលើការសាងសង់ អគារខ្ពស់ជាប់ទន្លេឫសមុទ្រថា តើគំរោងគាត់ត្រូវថយចូលប៉ុន្មានម៉ែត្រពីទន្លេ ឫសមុទ្រ។

តាមបទដ្ឋានបច្ចេកទេស តើអាងសាង់សង់កម្ពស់ប៉ុន្មានម៉ែត្រ ប៉ុន្មានជាន់ និងការយកសំណាកដីជាប់ទន្លេឫសមុទ្រទៅឡាបូ (Laboratory) ដើម្បីធ្វើការពិសោធន៍ថាតើដីប្រភេទជាប់ទន្លេរ នឹងអាចបុកគ្រឹះចុះទៅក្រោមដីយ៉ាងជ្រៅបំផុតត្រឹមប៉ុន្មានម៉ែត?។

ទី២ ភាពស្របច្បាប់នៃគំរោង សំដៅទៅលើថាតើដី របស់គំរោងជាដីដែលទិញស្របច្បាប់ហើយ បានកាត់ឈ្មោះមកក្រុមហ៊ុនម្ចាស់គំរោងឫនៅ? តើគំរោងមានច្បាប់អនុញ្ញាតសាងសង់ចេញ ពីក្រសួងរៀបចំដែនដី នគររូបនីយកម្មនិងសំណង់ឫនៅ? តើគំរោងមានលិខិតបើកការដ្ឋានឫនៅ? តើគំរោងមានអាជ្ញាប័ណ្ណលក់ ចេញដោយក្រសួងសេដ្ឋកិច្ចនិងហិរញវត្ថុឫនៅ?។

ទី៣ ប្រភពទុនជាកត្តាសំខាន់ខ្លាំងណាស់ ព្រោះម្ចាស់គំរោងទាំងអស់ត្រូវបង្ហាញថាទុនរបស់លោក មានប្រភពពីខាងណា បើប្រភពទុនមិនច្បាស់លាស់ ព្រោះអាចជាលុយខ្មៅដែលគេយកមកលាងនៅស្រុកយើង។

លោកឡោ វិចិត្របានបន្តថា ដោយឡែកចំនួនទុនពិតប្រាកដ ដែលម្ចាស់គំរោងបានត្រៀមទុកសំរាប់សាងសង់គំរោង រឹតតែសំខាន់និងចាំបាច់ជាងប្រភពទុនទៀត ព្រោះបើម្ចាស់គំរោងមានលទ្ធភាពត្រឹមទិញដី តែនៅខ្វះទុនសំរាប់សាងសង់នោះ អត្រាគំរោងគាំង ឫស្អុយមានខ្ពស់ណាស់ ប្រសិនបើក្នុងករណីគំរោងលក់មិនដាច់៕

LEAVE A REPLY

Please enter your comment!
Please enter your name here