អ្នកជំនាញព្យាករណ៍ថា វិស័យអចលនទ្រព្យនឹងមានសន្ទុះទ្វេរដងក្រោយកូវីតបានបញ្ចប់

0

ដោយៈរតនៈ

ភ្នំពេញៈ ខណៈដែលកូវីត១៩នៅកម្ពុជា ហាក់ថមថយសន្ទុះការឆ្លងហើយនោះ ក្រុមអ្នកជំនាញមើលឃើញថា វិស័យអចលនទ្រព្យនិងប្រសើរឡើងវិញ ពោលគឺប្រសើរឡើងជាងមុនពេលកើតមុនកូវីតទៅទៀត។

មូលហេតុល ដែលអ្នកជំនាញខាងអចលនទ្រព្យ ហ៊ានព្យាករណ៍យ៉ាងដូច្នេះដោយលើកហេតុផលផ្សេងៗគ្នា។

លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍ឲ្យដឹង ក្នុងសន្និសីទសារព៌តមានកាលពីថ្ងៃទី២០ ឧសភាកន្លងមកថា នៅចុងឆ្នាំ២០២១ និងដើមឆ្នាំ២០២២ខាងមុខ វិស័យអចលនទ្រព្យនឹងមានសក្ដានុពលឡើងវិញហើយ ព្រោះថាប្រសិនបើជំងឺកូវីត ត្រូវបានគ្រប់គ្រងថ្នាក់ប្រទេស ថ្នាក់តំបន់ និងនៅលើពិភពលោក។

លោកបន្តថា “ចរន្តនៃការធ្វើដំណើររបស់ប្រជាជន គឺមានឡើងវិញ។ ដូច្នេះការរៀបចំក្នុងការធ្វើជំនួញ នឹងត្រូវរៀបចំឡើងវិញ។ ម៉្យាងវិញទៀតលោកលើកឡើងថា លទ្ធភាពនៃការដោះដូរអចលនទ្រព្យ ក៏នឹងកើនឡើងដែលអំណោយផល ដល់វិស័យអចលនទ្រព្យនេះផងដែរ”។

ជាមួយគ្នានេះ លោកលឹម សុជាតិ ប្រធានក្រុមប្រឹក្សាភិបាលសមាគម សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអលនវត្ថុកម្ពុជាបាន្យដឹងផងដែរថា បរិបទកូវីតគឺខុសពីវិបត្តិសេដ្ឋកិច្ច ប៉ុន្តែកូវីតនេះបានអូសបន្លាយយូរ ធ្វើឲ្យវិបត្តិកូវីតនេះ ក្លាយជាវិបត្តសេដ្ឋកិច្ចផងដែរ ។

លោកបន្តថា “មិនថាតែវិស័យសេដ្ឋកិច្ច ឬវិស័យអចលនទ្រព្យនោះទេ អាចជួបវិបត្តិរៀងរាល់១០ឆ្នាំម្ដង ដោយសារបញ្ហាផ្សេងៗ តែទោះជាយ៉ាងណាលោកថា បន្ទាប់ពីបញ្ហានានាបានបញ្ចប់ គឺសន្ទុះនៃវិស័យនីមួយៗ គឺមានការកើនឡើងរហ័សជាងពេលធម្មតា”។លោកបន្តថា “ដូចនេះសម្រាប់វិស័យអចលនទ្រព្យ នឹងកើនឡើងខ្លាំងជាងមុនពេលមានកូវីតផងដែរ”។

លើកឡើងស្រដៀងគ្នានេះ លោកសន សៀប ស្ថាបនិក និងនាយក ក្រុមហ៊ុន ឃីរៀលអេស្ទេត
Founder/Director, Key Real Estate Co., Ltd មើលឃើញថា កំនើនលើវិស័យអចលនទ្រព្យ នឹងកើនឡើងជាងពេលកូវីតផ្ទុះឡើងបន្ទាប់ពីជំងឺនេះបានបញ្ចប់។

លោកអះអាងដូចនេះ ដោយលើកយកហេតុផល២ ទី១ បើទោះជាកំនើនសេដ្ឋកិច្ចមានទាបជាងមុនមានកូវីត ប៉ុន្តែហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ត្រូវបានពង្រីកជាបន្តបន្ទាប់ដែលធ្វើឲ្យតម្លៃអចលនទ្រព្យកើនឡើងផងដែរ។ ទី២ ក្នុងអំឡុងកូវីត ក៏នៅមានដែរអ្នកទិញ និងមើលទីតាំងសម្រាប់ទិញអចលនទ្រព្យ ដូចនេះពេលដែលកូវីតហាក់ស្ងប់ស្ងាត់នោះ ការទិញលក់ អចលនទ្រព្យ នឹងមានចរន្តរស់រវើកជាងមុន។

អំឡុងពេលកូវីតផ្ទុះជាសកល វិនិយោគិនផ្នែកអចលនទ្រព្យមួយចំនួន បានផ្អាកដំណើរការសាងសង់ និងទិញ លក់ ដែលវិនិយោគិនទាំងនោះ មានទាំងជាតិ និងអន្តរជាតិ ជាពិសេសនៅតំបន់សំខាន់ នៃប្រទេសកម្ពុជា ដូចជានៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាបជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here