កម្ពុជានិងចិនពង្រឹងប្រព័ន្ឋកម្មសិទ្ធបញ្ញាទ្វេភាគីដើម្បីទាក់ទាញវិនិយោគបន្ថែម

0

ដោយៈ ម៉ាណេត

ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជា និងចិនប្រកាសពង្រឹងសហប្រតិបត្តិការ កម្មសិទ្ធបញ្ញាទ្វេភាគីឱ្យកាន់តែប្រសើរឡើងថែមទៀត ដែលជាផ្នែកមួយដើម្បីទាក់ទាញអ្នកវិនិយោគពីប្រទេសចិន និងដើម្បីទទួលបានការកើនឡើង នូវការចុះបញ្ជីប្រកាសនីយបត្រតក្កកម្មនៅកម្ពុជាឱ្យបានច្រើនពីប្រទេសចិន។

ការពង្រឹងសហប្រតិបត្តិការនេះ ត្រូវបានធ្វើឡើង ក្នុងកិច្ចប្រជុំកម្រិតខ្ពស់ លើទី២ស្តីពីកិច្ចសហប្រតិបត្តិការកម្មសិទ្ធបញ្ញាទ្វេភាគី នៅព្រឹកថ្ងៃទី ២២ខែកក្កដាឆ្នាំ ២០២១ រវាងលោកចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោកបណ្ឌិតShen Changyu ប្រធានអង្គភាពកម្មសិទ្ធិបញ្ញារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន តាមប្រព័ន្ធអនឡាញ រវាងកម្ពុជា នៅទីស្តីការក្រសួង ពីរាជធានីភ្នំពេញ និងនៅទីក្រុងប៉េកាំង ពីប្រទេសចិន។

គោលបំណងនៃកិច្ចប្រជុំនេះ គឺពង្រឹងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែប្រសើរឡើងថែមទៀត និងមានការរៀបចំគម្រោងកិច្ចសហប្រតិបត្តិការ ឆ្នាំ២០២១-២០២២ សម្រាប់អនុវត្តន៍ ឲ្យមានប្រសិទ្ធិភាពក្នុងនោះរួមមាន ការផ្លាស់ប្តូរព័ត៌មានទៅលើស្រាវជ្រាវត្រួតពិនិត្យទៅលើសំណុំលិខិត ប្រកាសនីយបត្រតក្កកម្មចាស់ៗពីប្រទេសចិន ការបណ្តុះបណ្តាលធនធានមនុស្ស ក្រោមគម្រាងសហប្រតិបត្តិការកម្មសិទ្ធិបញ្ញាBelt & Road ការផ្លាស់ប្តូរបទពិសោធន៍ កម្មសិទ្ធិបញ្ញាសម្រាប់អភិវឌ្ឍ SME ការប្រើព័ត៌មានកម្មសិទ្ធិបញ្ញាសម្រាប់ជម្រុញការបង្កើតប្រកាសនីយបត្រតក្កកម្ម ការច្នៃប្រឌិត និងបង្កើតថ្មីនៅកម្ពុជា។

វាក៏ជាផ្នែកមួយ ដើម្បីទាក់ទាញអ្នកវិនិយោគពីប្រទេសចិន ដើម្បីទទួលបានការកើនឡើង នូវការចុះបញ្ជីប្រកាសនីយបត្រតក្កកម្មនៅកម្ពុជា ឱ្យបានច្រើនពីប្រទេសចិន ដែលវាជាផ្នែកមួយ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងលើកទឹកចិត្ត ចំពោះអ្នកវិនិយោពីប្រទេសចិន តាមរយៈការចុះបញ្ជីសារឡើងវិញនៃប្រកាសនីយបត្រតក្កកម្មរបស់ចិននៅកម្ពុជា។

ក្រោមកិច្ចសហប្រតិបត្តិការ ផ្តល់ប្រកាសនីយបត្រតក្កកម្មចិននៅកម្ពុជា រវាងក្រសួ​ងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង អង្គភាពកម្មសិទ្ធិបញ្ញារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន ត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់ លោកទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីទាក់ទាញអ្នកវិនិយោគចិនចូលមកកម្ពុជា។

ជាពិសេសវានឹងនាំយកនូវបច្ចេកវិទ្យាថ្មីៗមកការពារ និងផលិតនៅកម្ពុជា មិនតែប៉ុណ្ណោះអង្គភាពកម្មសិទ្ធិបញ្ញារដ្ឋ នៃសាធារណរដ្ឋប្រជាមានិតចិន បានជួយបណ្តុះប   ណ្តាលធនធានមនុស្ស លើវិស័យកម្មសិទ្ធិបញ្ញា តាមរយៈការផ្តល់អាហារូបករណ៍ និងការបណ្តុះបណ្តាលតាមអនឡាញ ដែលបានរៀបចំក្រោម គម្រោងកិច្ចសហប្រតិបត្តិការប្រចាំឆ្នាំ និងមានការចុះហត្ថលេខារវាងប្រធានស្ថាបនទាំងពីរ តាមរយៈការចុះអនុស្សរណៈយោគយល់គ្នានេះ បានជម្រុញឲ្យមានការផ្លាស់ប្តូរបច្ចេកវិទ្យា កំណើនវិនិយោគ និងសេដ្ឋកិច្ចជាតិ។

ម៉្យាងទៀតក្រសួង បានអនុវត្តកិច្ចសហប្រតិបត្តិការនេះ ជាមួយប្រទេសសិង្ហបុរី ជប៉ុន សហគមន៍អឺរ៉ុប កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នៅក្នុងវិស័យកម្មសិទ្ធិបញ្ញានេះផងដែរ។

ក្នុងគោលបំណងទាញយកការវិនិយោគទុន ពីក្រៅប្រទសេឲ្យមកវិនិយោគនៅកម្ពុជាកាន់តែច្រើនឡើងៗ។ ជាក់ស្តែងបន្ទាប់ពីប្រទេសទាំងពីរ បានចុះអនុស្សរណៈយោគយល់គ្នានៅ ឆ្នាំ២០១៧ រហូតដល់បច្ចុប្បន្ន ទទួលបានសុំណុំលិខិតប្រកាសនីយបត្រតក្កកម្មមកពីប្រទេសចិនចំនួន៤៦១ និងផ្តល់ប្រកាសនីយបត្រតក្កកម្ម ការពារបានចំនួន ២៦០ ក្រសួង និងរៀបចំធ្វើកិច្ចសហប្រតិបត្តការ ក្នុងការចុះបញ្ជីគំនូរឧស្សាហកម្មចិននៅកម្ពុជាទៀតផង៕

LEAVE A REPLY

Please enter your comment!
Please enter your name here