ការងើបឡើងវិញនៃសេដ្ឋកិច្ចសកលនឹងជួយជំរុញដល់កំណើនសេដ្ឋកិច្ចកម្ពុជា

0

ដោយៈ ប៊ី

ភ្នំពេញៈ ការងើបឡើងវិញនៃសេដ្ឋកិច្ចសកល នឹងជួយដល់ការនាំចេញ និងវិនិយោគរបស់កម្ពុជា ដែលនឹងធ្វើឱ្យយវិស័យទាំងនេះរឹងមាំឡើងវិញ ក្នុងការជួយដល់វិស័យពាក់ព័ន្ធផ្សេងៗទៀត ដើម្បីជំរុញឱ្យសេដ្ឋកិច្ចមានការរីកចំរើន និងក៏ដូចជាបង្ហាញនៃការងើបឡើងវិញនៃវិស័យទេសចរណ៍។ នេះបើយោងតាមលោកជា ចាន់តូទេសាភិបាលធនាគារជាតិកម្ពុជា កាលពីថ្មីៗនេះ។

លោកបានបានបន្តទៀតថា ប្រទេសអភិវឌ្ឍន៍ បានបន្តអនុវត្តវិធានការប្រើប្រាស់កញ្ចប់ថវិការរដ្ឋាភិបាល (Fiscal and monetary stimulus) និងបង្កើនការចាក់វ៉ាក់សាំង ដើម្បីទ្រទ្រង់សុខុមាលភាពសង្គម និងសកម្មភាពសេដ្ឋកិច្ច។

យ៉ាងណាក៏ដោយលោកទេសាភិបាលបានបន្ថែមថា ភាពមិនស្មើគ្នារក្នុងការទទួលបានវ៉ាក់សាំង និងបញ្ហាផ្ទៃក្នុងរបស់ប្រទេសនីមួយៗ បានធ្វើឱ្យសេដ្ឋកិច្ចងើបឡើងវិញមានភាពមិនស្មើគ្នា ដោយ សេដ្ឋកិច្ចរបស់ប្រទេសអភិវឌ្ឍន៍នឹងងើបឡើងវិញលឿនជាប្រទេសកំពុងឈានទៅរកការអភិវឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍន៍។

សេដ្ឋកិច្ចកម្ពុជាក៏មិនខុសពីសេដ្ឋកិច្ចប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀដែរ ដែលនឹងកំពុងប្រឈមរលកថ្មីនៃជំងឺកូវីដ-១៩ ដែលធ្វើអោយបំណុលរដ្ឋ បំណុលឯកជនមានភាពក្រីក្រ និងវិសមភាព មានការកើនឡើង។

លោកបានបន្តថា រាជរដ្ឋាភិបាលបានដាក់ចេញវិធានការណ៍តឹងរឹង និងទាន់ពេលដើម្បីការពារ និងកាត់បន្ថយការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ និងអនុវត្តន៍យុទ្ធនាការចាក់វ៉ាក់សាំងនៅ

ទូទាំងប្រទេសអោយបានលឿនតាមតែអាចធ្វើបាន។ វិធានការណ៍បានជួយជាជំហ៊ានៗក្នុងការកាត់បន្ថយផលប៉ះពាល់ដោយសារជំងឺរាតត្បាត ជាពិសេសជួយអ្នកក្រីក្រ ជនងាយរងគ្រោះ និងវិស័យអទិភាព។

លោកទេសាភិបាលបានកត់សំគាល់ជាមួយនឹងយន្តការបស់រាជរដ្ឋាភិបាល ដោយធនាគារជាតិកម្ពុជាបានអនុវត្តន៍កញ្ចប់ថវិការ និងបន្ធូរបន្ថយវិធានការណ៍ម៉ាក្រូដើម្បីឆ្លើយតបទៅនឹងតំរូវការហិរញ្ញវត្ថុចាំបាច់សម្រាប់ប្រើប្រាស់ជូយអោយសេដ្ឋកិច្ចមានភាពល្អប្រសើរ និងជួសម្រួលអតិថិជនដែលមានបញ្ហាលុយដោយសារវិបត្តិជំងឺរាតត្បាត។

កម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិ មានទំហំទឹកប្រាក់ជិត៦០០០លានដុល្លារ នៅក្នុងរយៈពេល៥ខែ ឆ្នាំ២០២១ កើនឡើង១,៦ភាគរយធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ជាមួយគ្នានេះក្នុងរយៈពេលដូចគ្នានេះ កម្ពុជានាំចូលទំនិញមានទំហំទឹកប្រាក់ចំនួនជាង៨៦០០លានដុល្លារអាមេរិក បានកើនឡើង១៧ភាគរយ បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២០ ។

ធនាគារពិភពលោកបានព្យាការណ៍ថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសនឹងឡើងដល់៤%ក្នុងឆ្នាំនេះ ប៉ុន្តែអត្រានេះអាចធ្លាក់ចុះមកក្រោម១% បើមានករណីអាក្រក់ណាមួយកើតឡើង។KT៕

LEAVE A REPLY

Please enter your comment!
Please enter your name here