រដ្ឋាភិបាលកម្ពុជាបង្កើនការប្រុងប្រយ័ត្នចំពោះការព្យាករណ៍និងធ្វើឲ្យមានស្ថេរភាព ម៉ាក្រូសេដ្ឋកិច្ច

0

ដោយៈលក្ខិណា

ភ្នំពេញៈ នៅក្នុងឆ្នាំ២០២១នេះ ស្ថានភាពកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាកាន់តែមានការរាលដាលខ្លាំង ជាពិសេសចាប់តាំងពីអំឡុងខែកុម្ភៈ ២០២១រហូតមកដល់បច្ចុ​ប្បន្ននេះ។

ការរាលដាលខ្លាំងនៃកូវីដ១៩នៅក្នុងឆ្នាំ ២០២១នេះបានជំរុញឱ្យកម្ពុជា ត្រូវបង្កើ​នការប្រុងប្រយ័ត្នខ្ពស់ចំពោះសេដ្ឋកិច្ច ដែលអាចនឹងមិនសម្រេចទៅតាមការព្យាករណ៍កាលពីចុងឆ្នាំ២០២០និងដើមឆ្នាំ២០២១។

ធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី ក៏ដូចជា រាជរដ្ឋាភិបាលកម្ពុជាខ្លួនឯងផ្ទាល់បានព្យាករណ៍និងរំពឹងថា សេដ្ឋកិច្ចកម្ពុជានឹងងើបឡើងជាវិជ្ជមាន ឡើងវិញនៅក្នុងឆ្នាំ២០២១នេះ ដោយរំពឹងផងដែរថា ស្ថានភាពកូវីដ១៩នឹងថមថយ ខណៈពិភពលោកបានរកឃើញ និងផលិតវ៉ាក់សាងប្រឆាំងនឹងកូវីដ១៩ ប៉ុន្តែនៅអំឡុងខែវិច្ឆិកា២០២១នេះ កម្ពុជាបានជួបប្រទះ នឹងព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍ ដែលធ្វើឱ្យចំនួនអ្នកឆ្លងកូវីដ១៩កាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ រហូតដល់ជាង៧ម៉ឺននាក់ មកដល់ពេលបច្ចុប្បន្ននេះ ។

វិស័យធនាគារនិងហិរញ្ញវត្ថុ ដែលជាវិស័យស្នួលមួយសម្រាប់សេដ្ឋកិច្ចកម្ពុជា ក៏បានបង្ហាញពីការប្រុងប្រយ័ត្ន ចំពោះដំណើរការលើវិស័យធនាគារ និងហិរញ្ញវត្ថុផងដែរ ដើម្បីជាចំណែកមួយ ក្នុងការចូលរួមកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងវិបត្តិកូវីដ១៩ជាពិសេសក្នុងវិបត្តិឆ្នាំ២០២១នេះ ។

លោកជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកកម្ពុជា បានឱ្យដឹងផងដែរថា នយោបាយរូបិយវត្ថុត្រូវបានអនុវត្តដោយប្រុងប្រយ័ត្ន តាមរការធ្វើអន្តរាគមន៍លើទីផ្សារប្តូរប្រាក់ និងបញ្ចេគការឱ្យខ្ចីជាប្រាក់រៀល ដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ក្នុងកម្រិតសមស្រប ដើម្បីរក្សាស្ថិរភាពអត្រាប្តូរប្រា ក់និងបន្ទាបអត្រាការប្រាក់ឥណទានជារៀល ។

លោកបន្តថា ម្យ៉ាងទៀតការរក្សាប្រាក់បម្រុងកាតព្វកិច្ច ឱ្យនៅមានកម្រិតទាប បានផ្ដល់លទ្ធភាពដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ មានសាច់ប្រាក់ក្នុងដៃគ្រប់គ្រាន់ ក្នុងការឆ្លើយតប នឹងតម្រូវការឥណទានប៉ុន្តែជាមួយគ្នានេះ សន្ទនីយភាពលើសនៅលើទីផ្សារក៏ត្រូវបានស្រូវមកវិញផងដែរ ដើម្បីបន្ថយសម្ពាធលើអតិផរណា ។

លោកបន្តថា “កម្រិតដុល្លារូបនីយកម្មខ្ពស់ នៅតែធ្វើឱ្យអនុវត្តនយោបាយរូបិវត្ថុមានភាពមិនពេញលេញ ជាពិសេសការមិនអាចប្រើប្រាស់អត្រាការប្រាក់គោល សម្រាប់ជះឥទ្ធិពលលើអត្រាការប្រាក់ទីផ្សារ ដើម្បីអាចជួយជំរុញបន្ថែលើការវិនិយោគនិងការប្រើប្រាស់ជាដើម”។

ទេសាភិបាលធនាគារជាតិនៃកម្ពុជារូបនេះបង្ហាញថា ការរិក្សាបានស្ថិរភាពប្រព័ន្ធធនាគារ ដែលជាអាទិភាពចម្បងវិធានការម៉ាក្រូប្រុងប្រយ័ត្នមួយចំនួន ក៏ត្រូវបានបន្ធូរបន្ថយ ដើម្បីផ្ដល់សន្ទនីយភាពដល់ប្រព័ន្ធធនាគារ ។ ការបន្ធូរបន្ថយនេះ ត្រូវបានធ្វើឡើងដោយពិចារណាយ៉ាងម៉ត់ចត់ លើការគ្រប់គ្រងហានិភ័យក្នុងប្រព័ន្ធហិរញ្ញវត្ថុ ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ ព្រមទាំងត្រូវបានតាមដាននិងវាយតម្លៃជាប្រចាំ។

ស្ថាប័នអន្តរជាតិជាច្រើនទៀត ក៏បានផ្ដល់ជាទស្សនទានដល់កម្ពុជា ក្នុងការប្រយ័ត្នចំពោះស្ថានភាពសេដ្ឋកិច្ចក្នុងឆ្នាំ២០២១នេះ ពីព្រោះតែការាលដាលខ្លាំងនេះកូវីដ១៩ ហើយធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរជាងឆ្នាំមុន។

មន្ត្រីជាន់ខ្ពស់កម្ពុជាកន្លងមកក៏បានបញ្ជាក់ថា ឆ្នាំនេះសេដ្ឋកិច្ចកម្ពុជាទំនងជាមិនអាចសម្រេចបានតាមការព្យាករណ៍ កាលពីចុងឆ្នាំ២០២០កន្លងមកនោះទេ បើសិនជាស្ថានភាពកូវីដ១៩នៅតែបន្តរាលដាលខ្លាំងបែបនេះ តែបើសិនជាវាអាចបញ្ចប់នៅរយៈពេលពីរបីខែខាងមុខ ស្ថានភាពសេដ្ឋកិច្ចនឹងសម្រេចបានតាមការព្យាករ៕

LEAVE A REPLY

Please enter your comment!
Please enter your name here