ដោយៈគង់ សូរិយា
ភ្នំពេញៈ ការស្រាវជ្រាវថ្មីមួយបានរកឃើញថា ការចាក់វ៉ាក់សាំងSinovac ដូសទី ៣ បន្ទាប់ពីចាក់ដូសទី២បានរយៈពេល៦ខែ ឬច្រើនជាងនេះ អាចនាំឲ្យមានការកើនឡើងនូវកម្រិតអង់ទីគ័រ។
លទ្ធផលនៃការស្រាវជ្រាវនេះ ត្រូវបានចេញផ្សាយនៅលើគេហទំព័រ medRxiv កាលពីចុងសប្តា
ការសិក្សាដដែលបានរកឃើញថា បើទោះបីជាកម្រិតអង់ទីគ័រ បានធ្លាក់ចុះក្នុងរយៈពេល៦ខែ បន្ទាប់ពីការចាក់វ៉ាក់សាំង Sinovac ដូសទី២ក៏ដោយ ក៏ប៉ុន្តែវ៉ាក់សាំង Sinovac ចំនួន២ដូស បានបង្កើតការចងចាំប្រព័ន្ធភាពស៊ាំយ៉ាងល្អ។
ដូសទី៣ ដែលត្រូវបានចាក់ក្នុងចន្លោះពី៦ ទៅ៨ខែ បន្ទាប់ពីការចាក់ដូសទី២ នាំឲ្យមានការឆ្លើយតបយ៉ាងខ្លាំង នៃប្រព័ន្ធភាពស៊ាំ ដោយកម្រិតGMT កើនឡើងដល់ប្រមាណ១៤០។
ក្នុងការសិក្សាថ្មីនេះ មានអ្នកចូលរួមចំនួន៥៤០នាក់ បានទទួលវ៉ាក់សាំងSinoivacដូសទី៣ ។
ការសិក្សា ក៏បានរកឃើញផងដែរថា ការចាក់ដូសទី៣ឆាប់ពេក (២៨ ថ្ងៃបន្ទាប់ពីការចាក់ដូសទី ២) បណ្តាលឲ្យមានកម្រិតអង់ទីគ័រកាន់តែទាប។
ស្របពេលជាមួយគ្នានោះដែរ ការសិក្សានេះមិនបានរកឃើញមានប្រតិកម្មធ្ងន់ធ្ងរណាមួយ ពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងដូសទី៣ ត្រូវបានគេសង្កេតឃើញក្នុងអំឡុងការសិក្សានោះទេ៕