ដោយៈគង់ សូរិយា
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងព៌តមានបានថ្លែងថា ក្នុងចំនួនប្រជាពលរដ្ឋ១០លាននាក់មានអាយុចាប់ពី១៨ឆ្នាំឡើង ដែលជាគោលដៅរបស់រាជរដ្ឋាភិបាល ត្រូវចាក់វ៉ាក់សាំងប្រឆាំងមេរោគកូវីដ១៩ ជូនមកដល់ពេលនេះបានជិត៧លាននាក់ និងត្រូវឈានទៅគ្រប់ចំនួនអាចក្នុងខែតុលាឆ្នាំ២០២១ខាងមុខនេះ។
លោកជុំ កុសលទីប្រឹក្សាផ្ទាល់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា និងជារដ្ឋលេខាធិការក្រសួងព៌តមាន បានសរសេរលើបណ្តាញទំនាក់ទំនងសង្គមរបស់លោកនាថ្ងៃទី២៨ កក្កដានេះថា ជាមួយគ្នានេះកុមារ និងយុវជនពីអាយុ១២ដល់១៧ឆ្នាំ ពួកគេនឹងបានទទួលវ៉ាក់សាំងចាប់ពីថ្ងៃអាទិត្យទី ១ ខែសីហាឆ្នាំ២០២១នេះដែរ ។
លោកបន្តថា “នេះគឹជាភ័ព្វសំណាងរបស់ប្រជាពលរដ្ឋកម្ពុជា និងជនជាតិបរទេសដែលកំពុងប្រកបការងារនៅកម្ពុជាផង ដែលបានចាក់វ៉ាក់សាំង ដោយមិនមានការបង់ថ្លៃ និងក្រោមការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោហ៊ុន សែនជាប្រមុខ”។ លោកបន្តថា “យើងនាំគ្នាចាក់វ៉ាក់សាំង ដើម្បីប្រឆាំងមេរោគកូវីដ១៩ ចាក់វា់ក់សាំងដើម្បីការពារអាយុជីវិត មិនមែនចាក់បំផ្លាញជិវិត ដូចពពួកមនុស្សមួយចំនួនបាន និងកំពុងធ្វើវិទ្ធង្សនានោះ