រយៈពេលជាង២០ឆ្នាំកម្ពុជាបានមន្ត្រីវ័យក្មេងជាង៤៨០នាក់ទៅសិក្សានៅប្ររទេសជប៉ុន

0

ដោយៈ វិភាគ

ភ្នំពេញៈ ក្នុងរយៈពេល២០ឆ្នាំកន្លងមកប្រទេសជប៉ុន បានផ្តល់អាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិតដល់មន្ត្រីវ័យក្មេង របស់រាជរដ្ឋាភិបាលជិត៥០០នាក់ដើម្បីអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។

អតីតនិស្សិតJDS ជាច្រើនបានក្លាយជាមន្ត្រីជាន់ខ្ពស់ បម្រើការងារក្នុងក្រសួងនានាក្នុងប្រទេសកម្ពុជា។ ថ្មីៗនេះទៀតជប៉ុន បានផ្តល់ជំនួយជាង៣លានដុល្លារបន្តជួយលើគម្រោងអាហារូបកណ៍ ដើម្បីអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង លោកស្រី Kamei Haruko ប្រធានតំណាងទីភ្នាក់ងារសហប្រតិបតិ្តការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំនៅកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោង អាហារូបកណ៍ដើម្បីអភិវឌ្ឍធនធានមនុស្ស (JDS) (The Project for Human Resource Development Scholarship) ដែលមានទឹកប្រាក់ចំនួន៣៦២លានយ៉េនជប៉ុន ប្រមាណ៣.៣លានដុល្លារ។

គម្រោងនេះមានគោលបំណង ជួយគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្ស ដោយផ្តល់ ឱកាសដល់មន្ត្រីវ័យក្មេងរបស់រដ្ឋាភិបាល ដែលរំពឹងថានឹង ចូលរួមបង្កើត និងអនុវត្តផែន ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងដើរតួជា អ្នកដឹកនាំក្នុងការអភិវឌ្ឍសង្គមកម្ពុជា។

គម្រោងJDSមាន ក៏គោលបំណងពង្រឹងទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរ ដោយប្រើប្រាស់បណ្តាញទំនាក់ទំនងមនុស្ស តាមរយៈសកម្មភាពសិក្សា សកម្មភាពសង្គ​ម និងបទពិសោធន៍ក្នុងប្រទេសជប៉ុន។ កិច្ចព្រមព្រៀងថ្មីនេះ នឹងផ្តល់ឱកាសដល់មន្ត្រី កម្ពុជាចំនួន២៦នាក់ទៅសិក្សា នៅប្រទេសជប៉ុននារដូវក្តៅក្នុងឆ្នាំ២០២២ ។

កម្មវិធីអាហារូបកណ៍JDS បានចាប់ផ្តើមនៅកម្ពុជាក្នុងឆ្នាំ២០០០ រយៈពេលជាង២០ឆ្នាំមកនេះ មានមន្ត្រីវ័យក្មេងជាង៤៨០នាក់ដែលបានទទួល អាហារូបករណ៍បន្តការ សិក្សាថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិតក្នុងប្រទេសជប៉ុន។អតីតនិស្សិត JDSជាច្រើនបានក្លាយជាមន្ត្រីជាន់ខ្ពស់បម្រើការងារក្នុងក្រសួងនានាក្នុងប្រទេសកម្ពុជា ដូចជាលោក ជិន ម៉ាលីន រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ ជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here