ដោយៈគង់សូរិយា
ភ្នំពេញៈ សមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជាបួនរូប ត្រូវបានតែងតាំងជាទីប្រឹកក្សាផ្ទាល់ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិតសម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះប្រធានគណៈសង្ឃនាយកនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា។
ថ្នាក់ដឹកនាំចំនួន៤រូបដែលត្រូវបានតែងតាំងជាទីប្រឹក្សាផ្ទាល់សម្តេចថ្នាក់ដឹកនាំសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា ត្រូវបានតែងតាំងជាទីប្រឹក្សាសម្តេចជាអម្ចាស់រួមមាន៖
១.ឧកញ៉ាម៉ន សុខា ប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៏កម្ពុជា ទទូលគោរម្យ៍ងារធម្មសុខោមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍។
២.ឧកញ៉ាផន វណ្ណិត អនុប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៏កម្ពុជា ទទួលគោរម្យ៍ងារឯរាវ័ណធម្មយានិកមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍។
៤.ឧកញ៉ាសឿ សុវណ្ណ អនុប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៏កម្ពុជាទទួលគោរម្យ៍ងារសុវណ្ណធម្មសួគ៌ាមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍។
៤.លោករស់ សុវណ្ណថា អគ្គលេខាធិការសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៏កម្ពុជាទទួលគោរម្យ៍ងារថាវរធម្មវិវ័ណ្ណមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍។
សមាគមអ្នកអភិវឌ្ឃន៍ដីឡូត៏កម្ពុជា បង្កើតឡើងក្នុងគោលដៅដើម្បីជួយដល់អ្នកអភិវឌ្ឍន៍ដីឡូត៏នានាទទួលបានជោគជ័យនិងចូលរួមអភិវឌ្ឍន៍សង្គមដោយចីរភាព៕