វិស័យអចលនទ្រព្យនៅបណ្តោយផ្លូវជាតិលេខ១នៅតែបន្តរីកចម្រើនខណៈគម្រោងធំៗកំពុងសម្រុកទៅតំបន់នេះ

0

ដោយៈ សុជាតា

ភ្នំពេញៈ អ្នកជំនាញបានលើកឡើងថា វិស័យអចលនទ្រព្យនៅបណ្តោយផ្លូវជាតិលេខ១ ឬតំបន់ច្បារអំពៅ រាជធានីភ្នំពេញ នៅតែរក្សាកំណើនខ្ពស់ ដោយសារតែការអភិវឌ្ឍទីក្រុងកោះនរា ផ្សារទំនើបនិង គម្រោងបុរីជាច្រើន ដែលជំរុញឱ្យវិស័យអចលនទ្រព្យនៅតំបន់នេះកាន់តែមានការរីកចម្រើន។

លោកឌឹត ចណ្ណាអគ្គនាយកក្រុមហ៊ុន lucky Real Estate បានប្រាប់Property Area Asia នៅថ្ងៃទី៧ ខែសីហា ឆ្នាំ ២០២១ថា គម្រោងធំៗ ដូចជាគម្រោងអភិវឌ្ឍន៍ទីក្រុងកោះនរា តាមរយៈការតភ្ជាប់ស្ពានពីតំបន់អភិវឌ្ឍកោះពេជ្រ ទៅកាន់កោះនរា និងគម្រោងអភិវឌ្ឍន៍ធំៗជាច្រើនបាននិងកំពុងធ្វើឱ្យតម្លៃអចលទ្រព្យនៅតាមបណ្តោយផ្លូវជាតិលេខ១ ឬតំបន់ច្បារអំបៅកើនឡើងខ្លាំងក្នុងរយៈពេលចុងក្រោយនេះ។

លោកបានថ្លែងបន្តថា គម្រោងមួយចំនួន ដែលកំពុងសាងសង់ មានដូចជាគម្រោងផ្សារទំនើប បុរីប៉េងហូត គម្រោងលំនៅដ្ឋាន Palm ដែលគម្រោងនេះ នៅតែរក្សាកំណើនទិញលក់ខ្លាំង។ លោកថា “ជាងនេះទៀត គម្រោងបុរីមួយជាច្រើនរាប់ចាប់ពីក្បាលស្ពានដល់គនៅផ្សារគគីរ បាននិងកំពុងរីកចម្រើនខ្លាំង ដែលធ្វើឱ្យតម្លៃអចលនទ្រព្យនៅតាមបណ្តោយផ្លូវលេខ១កើនឡើង”។

យោងតាមលោកឌឹត ចណ្ណាបានឱ្យដឹងថា ជាមធ្យម តម្លៃចាប់គល់ស្ពាន ទៅដល់ម្តុំប៉េងហួត មានតម្លៃចន្លោះពូ១០០០ ដុល្លារ ទៅ ០០០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។ តម្លៃទីតាំងចាប់បុរីប៉េងហូត ទៅផ្សារព្រែកឯង ចាប់ពី៥០០ដុល្លារ ទៅ១០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ តំបន់ចាប់ពីព្រែកឯក ទៅផ្សារគគីរ គឺមានតម្លៃចាប់ពី២០០ ដុល្លារទៅ ៣០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។

ប្ររធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមធ្លាប់មានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ទីផ្សារលំនៅដ្ឋាននៅតែមានសក្តានុពលនៅឡើយ ទោះបីវិបត្តិជំងឺកូវីដក្តី ប៉ុន្តែចរន្តនៃការទិញលក់នៅតែមានភាពល្អប្រសើរ បើទោះជាមិនមានកំនើនខ្ពស់ដូចកំឡុងមុនវិបត្តិកូវីដ១៩ក្តី។

លោកបន្តថា “ដោយឡែកបញ្ហាហេដ្ឋារចនាសម្ព័ន្ឋ ដែលងាយស្រួលតភ្ជាប់មកនាន់រាជធានី បានធ្វើឲ្យតំបន់ច្បារអំពៅ មានភាពររីកចម្រើនទាំងលំនៅដ្ឋាន មជ្ឈមណ្ឌលពាណិជ្ជកម្ម ផ្សារទំនើប ស្របពេលកំនើនប្រជាសាស្ត្រកើនឡើង ជាប្រចាំនៅតំបន់នេះ។ លោកបន្តថា “កំនើននៃការទិញលក់បុរី ដោយសារលក្ខខ័ណ្ឌបង់ប្រាក់កាន់តែងាយស្រួល ពិសេសមានការគាំទ្រពីធនាគារកាន់តែច្រើន” ។

ខ័ណ្ឌច្បារអំពៅ ដែលស្ថិតនៅម្ខាងទៀតនៃទីក្រុងភ្នំពេញ ឈរនៅលេខរៀងទី២ សម្រាប់ការផ្គត់ផ្គង់លំនៅហដ្ឋានផ្ទាល់ដីនាពេលបច្ចុប្បន្ន បន្ទាបពីខ័ណ្ឌសែនសុខ ជាជម្រើសទី១ សម្រាប់គម្រោងអភិវឌ្ឍលំនៅដ្ឋានផ្ទាល់ដីជាច្រើន។ នេះបើយោងតាមការសិក្សារបស់ក្រុមហ៊ុន CBRE Cambodia។

ខ័ណ្ឌដែលមានលក្ខណៈជ្រោយកោះមួយនេះ ជាទីដៅប្រកបដោយភាពពេញនិយម សម្រាប់អ្នកអភិវឌ្ឍបុរី។ ទោះបីជាយ៉ាងណាក៏ដោយ ខ័ណ្ឌដង្កោរ នឹងវ៉ាដាច់ខ័ណ្ឌច្បារអំពៅ សម្រាប់ការផ្គត់ផ្គង់លំនៅដ្ឋាន បើសិនជារាល់គម្រោងដែលត្រូវបានចុះបញ្ជីរទាំងអស់ក្នុងខ័ណ្ឌមួយនេះ ត្រូវបានបញ្ចប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here