ដោយៈគង់ សូរិយា
ភ្នំពេញៈ ក្រុមហ៊ុនថៃ ប៊ុនរ៉ងបានបន្តពង្រីកការវិនិយោគលើទីផ្សារលក់រាយ ដោយបានសាងសង់អាគារថ្មីមួយ នៅក្បែរនឹងផ្សារអូរឡាំពិកចាស់ ស្ថិតក្នុងសង្កាត់អូរឡាំពិក កណ្តាលរាជធានីភ្នំពេញ។
អគារថ្មីដែលកំពុងសាងសង់ឡើង ដោយក្រុមហ៊ុននេះ ស្ថិតជាប់ខាងលិចអគារផ្សារអូឡាំពិក (អតីតចំណតរថយន្តរបស់ផ្សារអូឡាំពិក) មកដល់ពេលនេះសម្រេចបានលទ្ធផលជាច្រើនភាគរយហើយ។ បើតាមការអះអាងរបស់អាជ្ញាធរខណ្ឌបឹងកេងកង។
លោកធឹម សំអានអភិបាលនៃគណៈអភិបាលខ័ណ្ឌបឹងកេងកង បានមានប្រសាសន៍ឲ្យដឹងនៅព្រឹកថ្ងៃទី១៦ សីហានេះថា សំណង់អគារខាងលើជាសំណង់ដែលត្រូវសាងសង់ជាផ្សារដោយក្រុមហ៊ុនឯកជន។ អគារនេះត្រូវបានសាងសង់ឡើងជាផ្សារទំនើប ដែលមានចំណតរថយន្តនៅពីខាងក្រោមអគារ និងនៅផ្នែកខាងលើជាច្រើនជាន់ទៀត នឹងត្រូវសាងសង់ឡើងជាកន្លែងលក់ដូរ។
អគារដែលបាន និងកំពុងសាងសង់ជាប់នឹងអគារផ្សារអូឡាំពិក បានសាងសង់ឡើងប្រហែលជិត២ឆ្នាំមកហើយ។
អគារនេះនឹងធ្វើការសាងសង់ឡើងជាផ្សារទំនើប ដែលមានចំណតរថយន្តនៅខាងក្រោម នឹងមានការលក់ដូរនៅអគារជាច្រើនជាន់ផ្នែកខាងលើ ដែលមានកំពស់ប្រមាណជា៦ទៅ៧ជាន់៕