ដោយៈសុជាតា
ប្រទេសចិនៈ ក្រុមហ៊ុនឧស្សាហកម្មធំៗរបស់ប្រទេសចិន បានរក្សាកំណើន ប្រាក់ចំណេញនៅរយៈពេល៧ខែជាប់គ្នា ក្នុងឆ្នាំ២០២១នេះ ជាកំនើនសេ្ថរភាពជាមួយនឹងភាព ប្រសើរឡើងនូវដំណើរការអាជីវកម្ម។
ក្រុមហ៊ុនឧស្សាហកម្មធំៗ បានកើនឡើងប្រាក់ចំណូលប្រចាំឆ្នាំ ប្រមាណជិត៥ទ្រីលានយ៉ុន ពោលគឺកើនឡើង៥៧ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ប្រាក់ចំណេញពីក្រុមហ៊ុនឧស្សាហកម្មធំៗ បានកើនឡើង៤៤,៦ភាគរយគីតរយៈពេល៧ខែឆ្នាំ ២០២១ ខណៈដែលអត្រា កំណើនឆ្នាំ២០២១បានកើនឡើង២០ភាគរយ ធៀបនឹងឆ្នាំ២០២០។ នេះបើយោងតាមការិយាល័យស្ថិតិជាតិរបស់ប្រទេសចិន។
នៅខែកក្កដា តែមួយ ក្រុមហ៊ុនឧស្សាហកម្មធំៗ បានបង្កើនប្រាក់ចំណេញជាង ៧០០ពាន់លានយ៉ុន ពោលគឺកើនឡើង១៦.៤ ភាគរយ។
ខណៈដែរ ដំណើរការអាជីវកម្មនៃក្រុមហ៊ុនឧស្សាហកម្ម បានធ្វើអោយប្រសើរឡើង ប្រាក់ចំណេញវិស័យឯកជនបានកើនឡើងយឺតជាងមុន។
ក្រុមហ៊ុនឧស្សាហកម្មគ្រប់គ្រងដោយរដ្ឋ បានមើលឃើញប្រាក់ចំណេញកើនឡើង ១០២ភាគរយ ខណៈដែរក្រុមហ៊ុនឯកជនបានកើនឡើង៤០.២ភាគរយ បើប្រៀបធៀនឹងរយៈពេលដូចគ្នាកាលពីមុន។ នេះបើតាមលោក Zhu hong មន្រ្តីជាន់ខ្ពស់ការិយាល័យស្ថិតិ បានលើកឡើង។
ក្រុមហ៊ុនធនធានរ៉ែ និងក្រុមហ៊ុនផលិតធនធានវត្ថុធាតុដើម បានកើនឡើងប្រាក់ចំណេញ២០៣ភាគរយ និង៥០ភាគរយរៀងៗគ្នា។
ការពង្រីកនៃការចាក់វាក់សាំង Covid 19 និង ផលិតផលនៃការចាក់់វាក់សាំង បានជំរុញអោយផ្នែកផលិតឱសថបានកើនឡើង១១០ភាគរយ។
ការបន្តងើបឡើងវិញ នៅក្នុងវិស័យឧស្សាហកម្ម គឺកើនឡើងស្របពេលការរីកចំរើនសេដ្ឋកិច្ចទាំងមូលរបស់ប្រទេសចិន ដែលធ្វើឲ្យទិន្នផលឧស្សហកម្មរបស់ប្រទេសចិនបានផលចំណេញប្រមាណ១៤.៤ ភាគរយ។
លោក Zhu បាននិយាយថា ក្រុមហ៊ុនឧស្សាហកម្ម ស្ថិតនៅប្រឈមមុខនឹងការចំណាយថ្លៃដើមខ្ពស់ ពីតម្លៃវត្ថុធាតុដើមកើនឡើង ដោយតំរូវអោយប្រទេសចិនបានខិតខំប្រឹងប្រែងក្នុងការរក្សាស្ថេរភាពថ្លៃ និងដោះស្រាយភាពលំបាករបស់ក្រុមហ៊ុន៕