ដោយ សុជាតា
ប្រទេសថៃៈ ក្រុមហ៊ុន Charoen Pokphand (CP) ដែលជាក្រុមហ៊ុនជំនួញខាងកសិកម្មដ៏ធំបំផុតរបស់ប្រទេសថៃ បានបន្តពង្រីកហាងលក់រាយ និងផ្សារទំនើបនៅក្នុងតំបន់ ដែលរួមបញ្ចូលទីកន្លែងរក្សាសាច់ប្រាក់ ដែលបើកដោយSiam Makro PLc និងហាងជាច្រើនទៀតនៅក្នុងក្រុមហ៊ុនសាជីវកកម្ម CP។
លោក Suphachai Chearavanont អគ្គនាយកក្រុមហ៊ុនCP បានលើកឡើងថា ហាងលក់រាយ គឺជាឱកាសពិភពលោកសម្រាប់ប្រទេសថៃ និងជាវិស័យមួយដែលជោគជ័យនៅឆាកអន្តរជាតិ។ ក្រុមហ៊ុនជំនួញរបស់ក្រុមហ៊ុន CP Group បានមានវត្តមាននៅប្រទេសចិន ម៉ាឡេស៊ី ឥណ្ឌា ប្រទេសកម្ពុជា មីយ៉ាម៉ា ក្រោមផ្លាកសញ្ញាប្រមាណ៣៣៧ ហាង។
លោកបញ្ជាក់បន្ថែមទៀត “ភាពជោគជ័យនៅទីផ្សារពិភពលោក នឹងទាមទារល្បឿនយ៉ាងឆាប់រហ័សនៃការបង្កើតសម្រេចចិត្ត។ ព្រមទាំងលើកកម្ពស់សមត្ថភាព និងដោះស្រាយរចនាសម្ពន្ធឡើងវិញ”។
ការផ្លាស់ប្តូរទាំងនេះបានធ្វើអោយ Siam Makro និង ក្រុមហ៊ុន Lotus ទទួលជោគជ័យនៅទីផ្សារអន្តរជាតិ។
ការចូលរួមជាសាធារណៈ
នៅក្នុងយុទ្ធសាស្រ្តក្នុងការគាំទ្រមហិច្ឆតាអន្តរជាតិ និង គម្រោងផែនការនានា អគ្គនាយក Siam Makro បាននិយាយថា គឺបង្កើនដើមទុនចុះបញ្ជីប្រមាណ៥. ៥៨ពាន់លានបាត ដោយកើនឡើងពី២៤០លានបាត។
យើងចង់ពង្រីកការបោះផ្សាយភាគហ៊ុនរហូតដល់ ៦. ៣ពាន់លានបាត ជាមួយនឹងតម្លៃ០.៥បាតក្នុងមួយភាគហ៊ុន ។
លោក Suchada Ithijarukul អគ្គនាយកក្រុមហ៊ុន Siam makro បានលើកឡើងថា យើងចង់អោយសាធារណៈជន ចូលរួមជាមួយនឹងយើង នៅក្នុងកំណើនជាអន្តរជាតិ និងពង្រីកជំនួញធំជាងមុន។
ក្រុមហ៊ុន Siam Makro មានគោលបំណងបង្កើតភាគរយទ្វេដង សម្រាប់កម្មសិទ្ធឯកជនពីអត្រា៧ភាគរយ ទៅ១៥ភាគរយ ខណៈដែលភាគហ៊ុនិករបស់ក្រុមហ៊ុន CP ត្រូវបានកាត់បន្ថយពីចំនួន៩៣ភាគរយ ទៅ៨៥ភាគរយវិញ។
កត្តាប្រឈមមុខធំបំផុត
កត្តាប្រឈមមុខរបស់ក្រុមហ៊ុនថៃ និងផលិតករថៃចូលទីផ្សារអន្តរជាតិ គឺភាពលំបាក ក្នុងការទទួលយកប្រព័ន្ធបែងចែករបស់ប្រទេសនានា។
ប្រព័ន្ធដែលចូលចិត្តបង្កើតផ្លាកសញ្ញា និងផលិតពីចង្វាក់ផ្គត់ផ្គង់ បែបប្រពៃណី បានប៉ះពាល់ដល់ភាពប្រកួតប្រជែងរបស់ប្រទេសថៃ។
លោកSuchada Ithijarukulបានបន្តថា ពួកយើងត្រូវការប្រើប្រាស់ហាងរបស់យើង ដើម្បីអោយអ្នកប្រើប្រាស់នៅបរទេស ទទួលបានផលិតផលរបស់ប្រទេសថៃ។ ពួកយើងត្រូវរក្សាគុណភាបផលិតផល តម្លៃសមរម្យ និងយុទ្ធសាស្រ្តទីផ្សារ ដើម្បីបន្តវត្តមាននៅទីផ្សារអន្តរជាតិ។
លោកបន្ថែមថា “ជាងនេះទៀត យើងក៏ត្រូវការអោយសហគ្រាសធុនតូច និងមធ្យម និងផលិតករ ត្រូវយល់ដឹងពីបទបញ្ញករស្គុគស្មាញ នៅទីផ្សារបរទេសដែលលំបាកសម្រាប់អាជីករថៃ ត្រូវប្រឈមមុខដោះស្រាយ៕