ដោយ សុជាតា
ដោយៈ រដ្ឋសភាជាតិបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជាហើយ ដែលសេចក្តីព្រាងច្បាប់នេះមានលក្ខណៈបើកចំហ និងផ្តល់ភាពអនុគ្រោះជាងមុនពីរាជរដ្ឋាភិបាល ដល់វិនិយោគិនជាតិ និងអន្តរជាតិ។
សេចក្តីព្រាងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ជាសេចក្តីព្រាងច្បាប់ថ្មីមួយ ដែលត្រូវផ្តួចផ្តើម និងចង្អុលបង្ហាញដោយឯកសារ គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥។
សេចក្តីព្រាងច្បាប់នេះ នឹងទាក់ទាញលើកកម្ពស់ការវិនិយោគ ដោយបុគ្គលសញ្ជាតិខ្មែរ ឬបរទេសប្រកបដោយគុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផល សំដៅអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា តាមរយៈការបង្កើតរបបលើកទឹកចិត្តវិនិយោគមួយ ដែលមានតម្លាភាព ភាពអាចប៉ាន់ប្រមាណទុកជាមុនបាន គ្មានការរើសអើង មានលក្ខណៈប្រកួតប្រជែង និងគាំទ្រគោលនយោបាយសង្គមសេដ្ឋកិច្ច។
ការធ្វើទំនើបកម្ម ការង្កើនផលិតភាពនៃឧស្សាហកម្មក្នុងស្រុក ការពង្រឹងការតភ្ជាប់ទៅក្នុងខែ្សច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ និងសកលលោក តាមរយៈការជំរុញកំណើនរំហូរចូលមូលធន ការផ្ទេរបច្ចេកវិទ្យាចំណេះដឹង និងចំណេះធ្វើជាដើម។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេងធ្លាប់បានមានប្រសាសន៍ថា ច្បាប់វិនិយោគថ្មីជាច្បាប់ដ៏ល្អមួយ ដែលផ្តល់ការលើកទឹកចិត្តដល់ក្រុមហ៊ុនជាតិ អន្តរជាតិនូវការលើកទឹកចិត្ត និងអនុគ្រោះជាច្រើន ដើម្បីទាក់ទាញលំហូរទុនវិនិយោ គពីបរទេសកាន់តែច្រើនថែមទៀត។
លោកបន្តថា “ច្បាប់វិនិយោគនេះជាច្បាប់តាក់តែងថ្មី ដោយមិនមែនជាច្បាប់ចាស់ យកមកធ្វើវិសោធនកម្មឡើយ”៕