ក្រុមហ៊ុនផ្សារទំនើបទី៤របស់ថៃ គ្រោងឈានជើងចូលមកកាន់ទីផ្សារកម្ពុជា

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ ស្របពេលក្រុមហ៊ុនផ្សារទំនើបធំៗចំនូនបី បានចូលមកកាន់ទីផ្សារកម្ពុជារួចហើយ ក្រុមហ៊ុនផ្សារទំនើបធំមួយទៀតរបស់ថៃ គ្រោងឈានជើងមកកាន់ទីផ្សារកម្ពុជានៅពេលខាងមុខផងដែរ។

ក្រុមហ៊ុនផ្សារទំនើបទី៤ របស់ថៃ ដែលគ្រោងចូលមកកាន់កម្ពុជានោះ គឺផ្សារទំនើបខ្នាតធំ Tesco Lotus ឬ Lotus’s ដែលមានផែនការចង់មកបើកសាខានៅកម្ពុជា ខណៈបច្ចុបន្នក្រុមហ៊ុននេះ កំពុងសម្លឹងរកទីតាំងដីយ៉ាងហោច៣ហិកតា នៅទីក្រុងភ្នំពេញដើម្បីសង់ផ្សារមួយនេះ។

យោងតាមប្រភពពីក្រុមប្រឹក្សាធុរកិច្ចកម្ពុជា នៅប្រទេសថៃបានឲ្យដឹងថា ផែនការ ឈានជើងចូលកម្ពុជានេះ ដោយសារពួកគឃើញភាពជោគជ័យរបស់ផ្សារទំនើបផ្សេងៗទៀតពីប្រទេសថៃ ដែលបានបើកនៅកម្ពុជាដូចជា ផ្សារ Makro ផ្សារ Big C និង 7-Eleven ជាដើម។

ផ្សារទំនើប Tesco Lotus នេះ បុត្រសម្ព័ន្ធរបស់ CP Group ដែលជាផ្សារល្បីឈ្មោះមួយ និងមានសាខាប្រមាណ២ពាន់សាខានៅប្រទេសថៃ។ ផ្សារនេះត្រូវបានដូរឈ្មោះទៅផ្សារទំនើប Lotus’s កាលពីឆ្នាំ២០២០។
បើយោងតាម ក្រុមប្រឹក្សាធុរកិច្ចកម្ពុជានៅប្រទេសថៃ ជាទូទៅផ្សារនេះនឹងមានទីតាំងនៅជាយៗទីក្រុង ដើម្បីទាក់ទាញអតិថិជន ដោយសារមានមធ្យោបាយដឹកជញ្ជូនងាយស្រួល។

ទោះជាយ៉ាងណាក្ដី Tesco Lotus មិនទាន់បានបញ្ជាក់ពីផែនការច្បាស់លាស់នៅឡើយទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here