ដោយៈសុខុម
អន្តរជាតិៈ យោងតាមរបាយការណ៍ចេញដោយ Economist Intelligence Unit ដែលស្ថាប័នស្រាវជ្រាវ វិភាគ និងព្យាករណ៍សេដ្ឋកិច្ចរបស់អង់គ្លេសឱ្យដឹងថា ប៉ារីស ហុងកុង និងសិង្ហបុរី បានជាប់ចំណាត់ថ្នាក់កំពូលទាំង៣ ជាទីក្រុងថ្លៃបំផុត ឬដែលថ្លៃទ្រទ្រង់ជីវភាពមានកម្រិតបំផុតលើពិភពលោក។
សិង្ហបុរី បានជាប់ចំណាត់ថ្នាក់កំពូល ក្នុងចំណោមទីក្រុងចំនួន១៣៣ កាលពីឆ្នាំ២០១៨ ហើយជាទីក្រុងតែមួយគត់ ដែលនៅតែស្ថិតក្នុងចំណោមទីក្រុងថ្លៃបំផុតទាំង១០។
ទីក្រុងអាស៊ី ផ្សេងៗទៀតដែលជាប់ចំណាត់ថ្នាក់កំពូលៗ រួមមាន ក្រុងអូសាកា ប្រទេសជប៉ុន ដែលជាប់ចំណាត់ថ្នាក់លេខ៥ និងក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ជាប់ចំណាត់ថ្នាក់លេខ៧។
បើនិយាយពីទីក្រុងនៅបែកអឺរ៉ុប ឯណោះវិញ ហ្សូរិច (Zurich) គឺជាទីក្រុងថ្លៃបំផុតទី៤ បន្ទាប់មកទីក្រុងហ្សឺណែវ ជាប់ចំណាត់ថ្នាក់៥ ក្រុងកូប៉ិនហាក ជាប់ចំណាត់ថ្នាក់លេខ៧ រួមជាមួយក្រុងសេអ៊ូល។
ងាកទៅសហរដ្ឋអាមេរិក ញូវយ៉ក បានជាប់ចំណាត់ថ្នាក់លេខ៧ និងឡូសអែនជើឡេស ជាប់ចំណាត់ថ្នាក់១០ ហើយក្រោយមកក្រុងញូវយ៉ក បានហក់ឡើងដល់ចំណាត់ថ្នាក់លេខ៦ ចំណែកខណៈឡូសអែនជើឡេស បានហក់ឡើងដល់លេខ៤។
របាយការណ៍នេះ ប្រើប្រាស់វិធីសាស្ត្ររួមបញ្ចូលគ្នា ដើម្បីកំណត់សន្ទស្សន៍នៃថ្លៃទ្រទ្រង់ជីវភាពរបស់ទីក្រុងនីមួយៗ រួមមាន ការចំណាយក្នុងក្រុមគ្រួសារ ថ្លៃធ្វើដំណើរ ថ្លៃអាហារ និងថ្លៃសេវាថែទាំសុខភាពផ្ទាល់ខ្លួនផងដែរ៕