ដោយៈគង់ សូរិយា
ភ្នំពេញៈ ហាងសាច់អាំងពិសេស(BBQ) ដែលមានរសជាតិបែបកូរ៉េនិងខ្មែរបានបង្ហាញខ្លួននៅលើវិថីបូឡារីស នៃបុរីប៉េង ហួតបឹងស្នោ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១។
ជាមួយនឹងការសម្រិតសំរាំងសាច់យ៉ាងពិសេសនិងធ្វើឡើងដោយស្នាដៃចុងភៅល្បីឈ្មោះមកពីក្រៅប្រទេស បានគិតគូពីអនាម័យ និងសុខភាពអ្នកទទួលទានជាចម្បង។ ម្ចាស់ភោជនីយដ្ឋានល្បីឈ្មោះស៊ាង សឺហួយ លោករុំ ម៉េង បានមានប្រសាសន៍ឲ្យដឹងកាលពីល្ងាចថ្ងៃទី១១ តុលាកន្លងមកថា ជាមួយនឹងការគិតគូសុខភាពអ្នកទទួលទានជាចម្បង ភោជនីយដ្ឋានរបស់យើងបានជ្រើសរើសសាច់ប្រកបដោយគុណភាព និងសំរិតសំរាំងខ្ពស់ ដើម្បីធ្វើយ៉ាងណាឲ្យអ្នកទទួលទានមានសុខភាពល្អ ព្រោះយើងមិនចង់បានផលចំណេញ ដោយមិនគិតពីសុខភាពអ្នកញាំនោះទេ។
លោកបន្តថា “ស្របពេលជីវភាពរបស់ប្រជាពលរដ្ឋបានកើនឡើង ការគិតគូសុខភាពលើម្ហូបអាហារមានសារៈសំខាន់ណាស់ ដើម្បីធ្វើឲ្យគុណភាពជីវិតប្រសើរឡើង ហេតុនេះហើយទើបភោជនីយដ្ឋានស៊ាង សឺហួយ បានគិតគូពីបញ្ហានេះជាចម្បង”។ លោកបន្តថា “ហាងរបស់យើងបានជ្រើសរើសសាច់គោ សាច់ជ្រូក និងសាច់ពពែ ដែលផ្តល់ថាមពលដល់រាងកាយដល់អ្នកទទួលទាន”។
លើសពីនេះ យើងបាននិងកំពុងផ្តល់នូវតម្លៃសមរម្យ ដល់អ្នកទទួលទានផលដែរ ដោយការញាំអាហារសំរាប់ឈុត មានគ្នាពីរនាក់មានតម្លៃត្រឹម១៥ដុល្លារ និងឈុតគ្នា៤នាក់មានតម្លៃត្រឹម២៩ដុល្លារប៉ុណ្ណោះ។
ភោជនីយដ្ឋាននេះ មានទីតាំងនៅផ្ទះលេខ១២០ ផ្លូវបូឡារីស បុរីប៉េង ហួត និងបើកដំណើរការចាប់ពីម៉ោង៦ល្ងាច ដល់ម៉ោង១១យប់ផងដែរ។
លោករុំ ម៉េងបានបន្តថា ជាមួយនឹងរសជាតិអាហារ មានគុណភាព គ្មានជាតិគីមី និងគិតគូសុខភាពអ្នកទទួលទាន ជាអ្វីដែលយើងផ្តោតសំខាន់ ព្រោះយើងគិតពីសុខភាពអ្នកញាំ ជាជាងគិតតែពីផលចំណេញ ដែលនេះជាទស្សនវិស័យរបស់យើង។
ជាពិសេស ភោជនីយដ្ឋានស៊ាង សឺហួយ នឹងផ្តល់ការបញ្ចុះតម្លៃពិសេស ១០% ចាប់ពីថ្ងៃច័ន្ទដល់សុក្រ រយៈពេលពេញមួយខែ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ប្រជាពលរដ្ឋ ឬអតិថិជនចាប់អារម្មណ៍សូមទំនាក់ទំនង មកកាន់លេខទូរស័ព្ទ០៨៩ ៨៦ ៦៦ ៦៩៕