ដោយៈកុសុមា
ប្រទេសថៃៈ អាជ្ញាធរទេសចរណ៍ថៃ(TAT) គ្រោងបង្កើតក្រុមហ៊ុន digital ឯកជនមួយ ដើម្បីគាំទ្រដល់ការផ្លាស់ប្ដូរ ប្រពន្ធ័ឌីជីថលរបស់ប្រទេស ក្នុងរយៈពេល 6ខែខាងមុខនេះ។
បេសកកម្មសំខាន់ សំរាប់ក្រុមហ៊ុននេះ ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធឌីជីថលសម្រាប់វិស័យទេសចរ បង្កើតទិន្នន័យធំមួយសំរាប់ឧ្សាហកម្ម និង បើកអោយដំនើរការ និមិត្តសញ្ញាឧបករណ៍ប្រើប្រាស់ ក្រោមTAT coin or non-fugible tokens (NFTs) ដែលមិនអាចប្រើប្រាស់ក្នុងការដួញដូរបាន។
ដោយមានគោលដៅ ក្នុងការបង្កើតអោយបាននូវទឹកប្រាក់ 2.4 ទ្រីលានបាត ពី អ្នកធ្វើដំនើរដែលចំនាយខ្ពស់ ក្នុងឆ្នាំ2023។ អភិបាលរបស់ TAT លោក Yuthasak Supasorn បាននិយាយអោយដឹងថា អាជ្ញាធរត្រូវបានកំនត់ ចំនែកត្រឹម40% ប៉ុណ្ណោះ ដូចនេះវាមិនអាចរាប់បញ្ចូលជា សហគ្រាសរបស់រដ្ឋបានឡើយ។ ទន្ទឹមនេះ ចំនែក 40% ផ្សេងទៀត របស់ម្ចាស់កម្មសិទ្ធ ត្រូវកាន់កាប់ដោយដៃគូយុទ្ធសាស្ត្រ ក្នុងវិស័យឌីជីថលហើយ 20% ទៀត ត្រូវចែករំលែក ដោយសមាគមទេសចរណ៍សំខាន់ៗ។
ដោយមានងារជាក្រុមហ៊ុនឯកជន អភិបាលរបស់TAT បាននិយាយផងដែរថា ក្រុមហ៊ុអាចជួល អ្នកជំនាញការ ដោយផ្តល់ប្រាក់ខែខ្ពស់និង ការលើកទឹកចិត្ត ដែលជាសារប្រយោជន៍សំរាប់វិស័យទេសចរឌីជីថល។
យោងតាមលោក Yurhisak រហូតមកដល់ពេលនេះ ក្រុមហ៊ុនទ្រព្យសម្បត្តិឌីជីថល ដែលមានដូចជា BitKub និង Zipmex បានបង្ហាញចំនាប់អារម្មណ៍ ក្នុងការបន្តាក់ទុន ក្នុងគំរោងមួយនេះ។ លោកបាននិយាយថា គំរូរបស់ក្រុមហ៊ុនមួយនេះ មានរចនាសម្ពន្ធ័ ប្រហាក់ប្រហែលគ្នា ទៅនឹង ក្រុមហ៊ុន Thailand Longstay ដែលផ្តល់ឯកសិទ្ធដល់ភ្ញៀវដែលស្នាក់នៅយូរ។
Source: NNT-National New Bureau of Thailand៕