បារាំងផ្តល់ឥណទានសម្បទាននិងហិរញ្ញប្បទានឥតសំណងជាង២០លានអឺរ៉ូដល់កម្ពុជា ក្នុងការស្តារប្រព័ន្ធធារាសាស្ត្រ១៩កន្លែងក្នុងខេត្ត២

0

ដោយ៖សុធារី
ភ្នំពេញ៖ បារាំងផ្តល់ឥណទានសម្បទាននិងហិរញ្ញប្បទានឥតសំណងជាង២០លានអឺរ៉ូដល់កម្ពុជា ក្នុងការស្តារប្រព័ន្ធធារាសាស្ត្រជាច្រើនកន្លែង តាមរយៈការចុះហត្ថលេខារវាងលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលោក FABRICE Terre លេខាទី១ ស្ថានទូតនៃសាធារណរដ្ឋ បារាំងប្រចាំនៅកម្ពុជា និងលោកស្រី Chélle BQLRHIS នាយកទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍប្រចាំនៅកម្ពុជា តាមប្រព័ន្ធVideo Conference នាព្រឹកថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ ២០២១។

កិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការចំនួន២ដូចខាងក្រោម៖
១- កិច្ចព្រមព្រៀងឥណទានសម្បទានបន្ថែមសម្រាប់កម្មវិធីគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរវិស័យ កសិកម្មសម្រាប់ប្រទេសកម្ពុជា ដំណាក់កាលខី១ (Water Resources Management and Agro-ecological Transition for Cambodia Frogram Phase 1-WAT4CA) មានទឹកប្រាក់ចំនួន២០លានអឺរ៉ូ (ប្រមាណ ២៣,១៣ លានដុល្លារអាមេរិក) សម្រាប់ហិរញ្ញប្បទានបន្ទាន់ដល់ការស្តារឡើងវិញនូវប្រព័ន្ធធារាសាស្ត្រ ដែលបានខូចខាតដោយសារគ្រោះទឹកជំនន់កាលពីខែតុលា ឆ្នាំ ២០២០ ក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។ ប្រព័ន្ធធារាសាស្ត្រ នឹងត្រូវស្តារឡើងវិញ មានដូចជា

ការស្តារឡើងវិញនូវទំនប់អាងស្តុកទឹក (Embankment Reservoir) ចំនួន ០២ កន្លែងក្នុងខេត្តបាត់ដំបងគឺ (១)-ទំនប់សណ្ដរអាងទឹកកំពីងពួយ ក្នុងស្រុកបាណន់ និង (២)-ទំនប់អាងទឹក ភាសន៍ ក្នុងស្រុកឯកភ្នំ
ការស្តារឡើងវិញនូវទំនប់អាងស្តុកទឹក ចំនួន ០៧ កន្លែង ក្នុងខេគ្គបន្ទាយមានជ័យ មានដូចជា (១)-ទំនប់ តាដុក (២)-ទំនប់អាងគ្រុឌ (៣)- ទំនប់អាងស្ទីង (C)- ទំនប់អន្លង់ត្រាច ក្នុងស្រុកថ្មពួក និង (៥) ទំនប់អាងបន្ទាត់បោះ (៦)-ប្រាសាខប្រាំ ក្នុងស្រុកស្វាយចេក។
ការស្តារឡើងវិញនូវប្រព័ន្ធប្រឡាយ (Canal)៖ ចំ នួន ០៨ កន្លែង ក្នុងខេត្តបាត់ដំបង គឺ (១) ប្រឡាយលេខ១(២) ប្រឡាយលេខ២(៣)ប្រឡាយលេខ៣ (៤)- ប្រឡាយលេខ៤ (៥)ប្រឡាយ លេខ៥ ក្នុងស្រុកថ្មគោល និង (៦)-ប្រព័ន្ធស្រោចស្រពមង្គលបូរី (៧)- ប្រឡាយព្រៃខ្ពស់ ក្នុង ស្រុកបវេល និង (៨)- ប្រព័ន្ធស្រោចស្រពកង្ហត ក្នុងស្រុកបាណន់ និង
ការស្តារឡើងវិញនូវប្រព័ន្ធប្រឡាយ (Canal)៖ ចំនួន ០២ កន្លែង ក្នុងខេត្តបន្ទាយមានជ័យ គឺ (១)- អាងប្រសាទប្រាំ និង (២)- អាងអន្លង់រុត ក្នុងស្រុកស្វាយចេក។

២- កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង មានទឹកប្រាក់ចំនួន ៣០០ ០០០ អឺរ៉ូ (ប្រមាណ ៣៤៦ ៨០០ ដុល្លារអាមេរិក) ពីមូលនិធិ Facility for Support, Preparation and Implementation of Project (FAPS) សម្រាប់ហិរញ្ញប្បទានដល់ការសិក្សាសមិទ្ធិលទ្ធភាពតម្រោងស្តារឡើងវិញស្ទឹងស្វាយចេក (Svay Chek River Restoration and Management Project) ក្នុងខេត្តបន្ទាយមានជ័យ។

លោក អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា សាធារណរដ្ឋបារាំង មិនត្រឹមជាប្រទេស ដែលបានចូលរួមយ៉ាងសកម្មក្នុងការនាំមកនូវសុខសន្តិភាព ដល់ប្រទេសកម្ពុជាប៉ុណ្ណោះទេ តែក៏ជាមិត្តដ៏ប្រពៃដែលតែងតែជួយគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ដល់ការអភិវឌ្ឍកម្ពុជា។ លោកបន្តថា ការផ្តល់ហិរញ្ញប្បទានដល់ តម្រោង/កម្មវិធីខាងលើនេះ គឺបានឆ្លើយតបយ៉ាងជាក់ច្បាស់ទៅនឹងសេចក្តីត្រូវការជាអាទិភាពក្នុងការរួមចំណែក ការអភិវឌ្ឍន៍និងស្តារសេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីវិបត្តិកូវីដ-១៩ ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់កម្ពុជា ដោយលើកស្ទួយវិស័យកសិកម្ម និងការអភិវឌ្ឍជនបទ យុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។

ស្រីនាយក AFD ប្រចាំនៅកម្ពុជា បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះចំណាត់ការ និងវិធានការនានា ដែលរាជរដ្ឋាភិបាល បាននិងកំពុងដាក់ចេញ ក្នុងការប្រយុទ្ធទៅនឹងការរាលដាលនៃជម្ងឺវិដ-១៩។ ជាពិសេស ការដាក់ចេញនូវគោលការណ៍ ៣កុំ ៣ ការពារ ការដាក់វិធានការបិទខ្ទប់ដោយគ្មានការបិទប្រទេសទាំងមូល និងការជំរុញយ៉ាងសកម្មក្នុងការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ដល់កងកម្លាំង មន្ត្រីរាជការ គ្រូបង្រៀន និយោជិក កម្មករ កម្មការនី និងប្រជាជនទូទៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here