ដោយៈជេស៊ីកា
ភ្នំពេញៈ អ្នកឧកញ៉ាលី ហូរអគ្គនាយកបុរីវិមានភ្នំពេញ បានប្រកាសគំរោងវីឡាប្រណីតតម្លៃខ្ទង់លានដុល្លារអាមេរិក លើផ្ទៃដីជាង១០ហិកតា ស្ថិតនៅខាងក្រោយទីស្តីការក្រសួងសាធារណៈការ និងដឹកជញ្ជូនថ្មី។
អ្នកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីល្ងាចថ្ងៃទី២ វិច្ឆិកាកន្លងមកថា គំរោងនេះនឹងសាងសង់ប្រភេទវីឡាប្រណីត ដែលមានតម្លៃខ្ពស់ ព្រោះដីនៅតំបន់នេះមានតម្លៃ១០០០ដុល្លារក្នុងមួយម៉ែត្រការ៉េរួចហើយ យើងមិនអាចសាងសង់ផ្ទះតម្លៃទាបបាននោះទេ។
លោកបន្តថា “វីឡាប្រណីតនៅតែមានទីផ្សារល្អប្រសើរ ប៉ុន្តែទីផ្សារអចលនទ្រព្យ ដែលមានការរីកចម្រើនរយៈពេលវែង គឺលំនៅដ្ឋានមានតម្លៃមធ្យម”។លោកបន្តថា “ការសាងសង់គម្រោងវីឡានេះ ដោយសារតំបន់នេះស្ថិតនៅកណ្តាលក្រុង ក្បែរផ្សារទំនើបAEON MALL2”។
អ្នកឧកញ៉ាបានបន្តថា ការសម្រេចបើកប្រទេសឡើងវិញ របស់ប្រមុខរាជរដ្ឋាភិបាល នឹងធ្វើឲ្យការរីកចម្រើនវិស័យសំណង់ និងអចលនទ្រព្យនឹងមានការកម្រើកឡើងវិញនាពេលឆាប់ៗ ស្របពេលគំរោងធំៗជាច្រើននៅតែបន្តសាងសង់ ទោះបីស្ថិតក្នុងវិបត្តិជំងឺកូវីដ១៩ក្តី៕