សម្តេចហ៊ុន សែន៖ កម្ពុជាជីកមាសបានរហូតដល់ ៨០០ គីឡូក្រាម

0

ដោយ៖ សុផារី

ភ្នំពេញ៖ ក្នុងរយៈពេលតែប៉ុន្មានខែយើងជីកមាសបានរហូត ៨០០ គីឡូក្រាម ដែលជាការវិនិយោគរបស់ក្រុមហ៊ុនអូស្រ្តាលី ដែលការ ជីកមាសនេះបានចាប់ផ្តើមពីខែមិថុនា ឆ្នាំ២០២១។ នេះបើតាមប្រសាសន៍របស់សម្តេចតេជោក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារទីស្ដីការថ្មីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១។

សម្តេចបានបញ្ជាក់បន្ថែមថា ក្រៅពីការវិនិយោគលើការជិកមាសនេះ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរក៏មានការកើនឡើង ហើយជាមួយនោះ នៅពេលដែល អាសិប បានចូលជាធរមាននៅខែមករា ឆ្នាំ ២០២២ ខាងមុខ កម្ពុជានឹងធ្វើពាណិជ្ជកម្មជាមួយអូស្រ្តាលីកាន់តែច្រើន និង មានក្របខ័ណ្ឌអូស្រ្តាលី-មេគង្គ នៅមានក្រប ខ័ណ្ឌអូស្ត្រាលីអាស៊ាននិងមានអាស៊ីបូព៌ាទៀត ។

ក្នុងថ្ងៃដដែលនេះ សម្ដេចតេជោក៏ជួបពិភាក្សាជាមួយ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី ដែលនឹងពិភាក្សាគ្នាយ៉ាងច្រើន ទៅលើកិច្ចសហប្រតិបត្តិទ្វេភាគី ក្នុងក្របខ័ណ្ឌរវាងកម្ពុជា និងអូស្ត្រាលី និងជាក្របខ័ណ្ឌហួសពីនេះទៀត គឺទាក់ទងនឹងឥណ្ឌូអាស៊ីប៉ាស៊ីហ្វិក និងប្រទេសអាស៊ានមួយចំនួនទៅលើពាក់ព័ន្ធ នឹងតំបន់គ្មានអាវុធនុយក្លេអ៊ែរ។

ដោយសម្តេចបានបន្យល់ថា ទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីគឺមិន មែនមកដើម្បីកៀបសង្កត់កម្ពុជានោះទេ ប៉ុន្តែប្រហែលជាគាត់មកដើម្បីពន្យល់នូវអ្វីដែលជាសម្ព័ន្ធភាពរវាង អាម៉េរិក អូស្ត្រាលី និង អង់គ្លេស (AUKUS) ជាបញ្ហាសំខាន់។
សម្ដេចតេជោបន្តថា រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី មិនមែនមកដើម្បីគាបសង្កត់នោះទេ ប៉ុន្តែប្រហែលជាគាត់មកដើម្បីពន្យល់នូវអ្វីដែលជាសម្ព័ន្ធភាពរវាងអាម៉េរិក អូស្ត្រាលី និងអង់គ្លេសជាបញ្ហាសំខាន់។

សម្តេចតេជោ បានលើកឡើងដោយសង្កត់ធ្ងន់ថា “សម្រាប់ ហ៊ុន សែន អ្នកដែលចង់មកកៀបសង្កត់ ហ៊ុន សែន សូមមិនបាច់មកទេព្រោះអ្នកផ្តល់ទិដ្ឋាការ ឱ្យឬមិនឱ្យគឺជាសិទ្ធិរបស់កម្ពុជា”៕

LEAVE A REPLY

Please enter your comment!
Please enter your name here