តំបន់អង្គរ ជាប់ចំណាត់ថ្នាក់លេខ១ ជាកន្លែងល្អបំផុតសម្រាប់មកកម្សាន្តនៅក្នុងតំបន់អាស៊ីអាគ្នេយ៍

0

ដោយ៖ សុធារី

សៀមរាប៖ រមណីយដ្ឋានអង្គរ នៃខេត្តសៀមរាប បានជាប់ចំណាត់ថ្នាក់លេខ១ ជាទីកន្លែងល្អផ្តាច់គេ ក្នុងចំណោមទីកន្លែងដែលគួរមកទស្សនាកម្សាន្ត ចំនួន ២៩ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ នេះបើយោងតាមការស្ទង់មតិរបស់ក្រុមហ៊ុនមគ្គុទេសទេសចរណ៍ពីភពលោក Touropia ដែលចេញផ្សាយកាលពីពេលថ្មីៗនេះ។

ក្រុមហ៊ុនមគ្គុទេសទេសចរណ៍ Touropia បានបញ្ជាក់ថា “នៅពេលនិយាយទីតាំងបុរាណវិទ្យា អ្នកទេសចរនឹងមិនគួររំលងរមណីយដ្ឋានអង្គរ នៅខេត្តសៀមរាប ដែលស្ថិតនៅភាគខាងជើង នៃប្រទេសកម្ពុជាឡើយ។

រមណីយដ្ឋានអង្គរសម្បូរទៅដោយសម្បត្តិវប្បធម៌ដ៏សំខាន់ៗបំផុតរបស់ពិភពលោក រួមជាមួយនឹងប្រាសាទអង្គរវត្តដ៏ធំសម្បើម ប្រាសាទបាយ័ន ដែលមានរូបព្រហ្មមុខ៤ ធំៗ និងប្រាសាទតាព្រហ្ម ដែលជាជាប្រាសាទបែបព្រះពុទ្ធសាសនា ដែលគ្របដណ្តប់ដោយដើមឈើធំៗ និងខ្ពស់ៗ”។

ចំពោះខេត្តព្រះសីហនុ ដែលជាតារារះនៅទិសនិរតីវិញ បានជាប់ចំណាត់ថ្នាក់លេខ ២៨ ហើយរាជធានីភ្នំពេញ ដែលជាបេះដូងរបស់ព្រះរាជាណាចក្រកម្ពុជា និងជាបណ្តុំនៃតំបន់សេដ្ឋកិច្ចនោះ បានជាប់ចំណាត់ថ្នាក់លេខ ២០។

ដោយឡែក កោះបាលី នៃប្រទេសឥណ្ឌូនេស៊ី បានជាប់លេខ២ ហើយ ឆ្នេរសមុទ្រហាឡុង នៃប្រទេសវៀតណាម ជាប់លេខ៣៕

LEAVE A REPLY

Please enter your comment!
Please enter your name here