ក្រុមហ៊ុន KH Land ចុះកិច្ចព្រមព្រៀងជាមួយ EDC ដើម្បីផ្គត់ផ្គង់អគ្គិសនីក្នុងគំរោងក្រុងថ្មីដីមាសសំរោងលើ

0

ដោយៈស៊ីណេត

ភ្នំពេញៈ ក្រុមហ៊ុន KH Land និងអាជ្ញាធរអគ្គីសនីកម្ពុជា (EDC) បានចុះកិច្ចព្រមព្រៀងក្នុងការផ្គត់ផ្គង់អគ្គីសនីសម្រាប់គម្រោងក្រុងថ្មីដីមាសសំរោងលើ រួចរាល់ជាស្ថាពរនៅដើមខែធ្នូ ឆ្នាំ២០២១នេះហើយ។

ក្រុមហ៊ុន ខេអេច លែន ដែលជាក្រុមហ៊ុនវិនិយោគនិងអភិវឌ្ឍន៍លើគម្រោងក្រុងថ្មីដីមាសសំរោងលើ ដែលជាគម្រោងទី៦របស់ខ្លួន តាមបណ្តោយផ្លូវជាតិលេខ៥១ លើផ្ទៃដីសរុបប្រមាណ៥០ហិកតា ដែលមានទីតាំងស្ថិតនៅស្រុកអង្គស្នួល ខេត្តកណ្តាល។

​ដើម្បើឆ្លើយតបតាមតម្រូវការរបស់អតិថិជន ដែលបានវិនិយោគលើដីឡូតិ៏ និងលំ​នៅ​ដ្ឋាននៅគម្រោងក្រុងថ្មីដីមាសំរោងលើ ក្រុមហ៊ុន ខេអេច លែន បានរៀបចំហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវបេតុងខ្វាត់ខ្វែងក្នុងគម្រោង ប្រព័ន្ធទឹកស្អាត និងប្រព័ន្ធអគ្គីសនីផងដែរ។

គួរបញ្ជាក់ផងដែរថា អតិថិជនដែលបានវិនិយោគលើដីឡូតិ៍ និងលំនៅដ្ឋាននៅគម្រោងក្រុងថ្មីដីមាសសំរោងលើ និងទទួលបានការផ្គត់ផ្គង់អគ្គីសនី ពីអគ្គីសនីកម្ពុជាដោយផ្ទាល់៕

LEAVE A REPLY

Please enter your comment!
Please enter your name here