ដោយៈគង់ សិរីជេស៊ីកា
ភ្នំពេញៈផលិតផលម្សៅទឹកដោះគោម្សៅ Balactan Premium Goldបាននិងកំពុង ពង្រីកទីផ្សារ និងកំពុងទទួលបានប្រជាប្រិយភាពនៅកម្ពុជា ដែលមាតា បិតាគ្រប់រូបគួរសិក្សា និងជ្រើសរើសដើម្បីបុត្រធីតារបស់លោក អ្នក។
លោកស្រីថេង សុខលី អគ្គនាយិកាក្រុមហ៊ុនMTSL Co, LtdដែលបាននាំចូលផលិតផលទឹកដោះគោBalactan បានមានប្រសាសន៍ឲ្យដឹងថា រោងចក្រផលិតម្សៅទឹកដោះគោនេះ បានផលិតឡើងដោយសំរិតសំរាំងបំផុត ដើម្បីផ្តល់ការលូតលាស់ដល់ទារក និងកុមារទាំងសតិបញ្ញាស្មារតី។
ផលិតផលនេះមានចំនួន៣ប្រភេទ សំរាប់ទារក និងកុមារដូចជា ទី១ ផលិតផលទឹកដោះគោ Balactan លេខ១ ប្រើប្រាស់សំរាប់កុមារចាប់ពី០ខែ រហូតដល់៦ខែ។ ទី២ Balactan លេខ2 ប្រើប្រាស់សំរាប់កុមារចាប់ពី៦ខែ រហូតដល់១២ខែ និងទី៣ Balactan លេខ៣ សំរាប់កុមារចាប់ពី ១២ខែ រហូតដល់៣៦ខែ។
លោកស្រីបន្តថា “ដោយសារខ្ញុំជាម្តាយ ដែលមានបុត្រចំនួន៤នាក់ ហេតុនេះការប្រើប្រាស់ផលិតផលអ្វីមួយ ខ្ញុំតែងតែយកចិត្តទុកដាក់បំផុត លើការលូតលាស់សុខភាពស្មារតីរបស់ពួកគេ ដូច្នេះហើយទើបខ្ញុំសម្រេចនាំចូលផលិតផលនេះមកកម្ពុជា ដើម្បីផ្តល់ជូនអ្នកម្តាយគ្រប់រូប នូវផលិតផលសំរាប់កូនចាទីស្រលាញ់របស់ពពួកគេ”។ លោកស្រីបន្តថា “ខ្ញុំក៏បានប្រើប្រាស់ផលិតផលBalactan Premium Gold ដើម្បីផ្តល់ការលូតលាស់ដល់កូនរបស់ខ្ញុំឲ្យមានសុខភាពល្អ ប្រាជ្ញាវាងវៃផងដែរ”។
លោកស្រីថេង សុខលីបានបន្តថា ផលិតផលដែលផលិតនៅក្នុងសហគមន៍៍អឺរ៉ុប តែងតែផលិតឡើងប្រកដោយស្តង់ដាអនាម័យខ្ពស់បំផុត និងតែងតែគិតគូសុខភាពទារកនិងកុមារជាចម្បង ទើបការសម្រេចចិត្តយកផលិតផលនេះនាំចូលមក ដើម្បីសេចក្តីស្រលាញ់ ក៏ដូចជាផ្តល់ឲ្យកុមារដែលជាទំពាំងស្នងឬស្សីរបស់ជាតិយើង មានប្រាជ្ញាស្មារតីវាងវៃ និងសុខភាពល្អបរិបូរណ៍។
ក្រុមហ៊ុនMTSL Co, Ltdមាន អសយដ្ឋានស្ថិតនៅផ្ទះលេខ៤២B ផ្លូវ01 ឧកញ៉ាម៉ុងរិទ្ធី សង្កាត់ប៉ាយ៉ាប ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
អតិថិជន ក៏ដូចជាអ្នកប្រើប្រាស់ ពិសេសអ្នកម្តាយគ្រប់រូបដែលចង់បានបុត្រធីតាមានសុខភាពល្អ គួរឲ្យស្រលាញ់ សូមទំនាក់ទំនងលេខទូរស័ព្ទ៖ 087 924 777, 078 925 777៕