មូលដ្ឋានសំខាន់ៗចំនួន៤បានធ្វើឱ្យតម្លៃអចលនទ្រព្យប្រែប្រួល

0

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ជារឿយៗគេតែងតែសង្កេតឃើញថា តម្លៃអចលនទ្រព្យនៅតាមតំបន់មួយចំនួនមានការប្រែប្រួល គឺពីតម្លៃទាបទៅតម្លៃនិងពីតម្លៃខ្ពស់មកតម្លៃទាបវិញ។

ថ្ងៃនេះ យើងនឹងលើកយកនូវកត្តា៤ ដែលជំរុញឱ្យតម្លៃអចលនទ្រព្យមានការប្រែប្រួល ដែលដកស្រង់ចេញពីបណ្ដុំនៃអ្នកវិភាគមួយក្រុម។

១. កត្តាសេដ្ឋកិច្ច

កត្តាសេដ្ឋកិច្ចទាក់ទងកត្តាតម្រូវការ ដែលជះឥទ្ធិពលលើតម្លៃអចលនទ្រព្យ ព្រោះលជះឥទ្ធិពលលើតម្លៃអចលនទ្រព្យ។ កា​លណាកំណីនសេដ្ឋកិច្ចមានការកើនឡើង នោះប្រាក់ចំណូលកើនឡើង មានឱកាសការងារក៏កើន បានន័យថាជីវភាពប្រជាជន ក៏មានភាពប្រសើរឡើង។ ដូចនេះពួកគាត់មានលទ្ធភាពច្រើន ក្នុងការទិញអចលនទ្រព្យ។

កាលណាតម្រូវការកើនឡើង តម្លៃក៏កើនឡើងទៅតាមពេលនឹងដែរ ។ ផ្ទុយទៅវិញ កាលណាសេដ្ឋកិច្ចធ្លាក់ចុះ តម្រូវការក៏ ធ្លាក់ដូចគ្នា តម្លៃក៏ទៅតាមនឹង ហើយអាចកើត នៅពេលមានអស្ថេរភាពនយោបាយ វិបត្តិសេដ្ឋកិច្ច សង្រ្គាម ឬគ្រោះធម្មជាតិជាដើម។

២. គោលនយោបាយរបស់រាជរដ្ឋាភិបាល

គោលនយោបាយរបស់រដ្ឋាភិបាល ដូចជាអត្រាការប្រាក់ទាប និងការកាត់បន្ថយពន្ធអាច ជម្រុញអោយតម្លៃអចលនទ្រព្យប្រែប្រួលផងដែរ។ នៅពេលដែលអត្រាការប្រាក់នៅតាមធនាគារធ្លាក់ចុះ ចំនួនអ្នកដែលចង់ទិញផ្ទះអាចកើនឡើង ដោយសារពួកគេមានលទ្ធភាពក្នុង ការស្នើសុំកម្ចីទិញផ្ទះ។ ដូច្នេះតម្រូវការកើនឡើងតម្លៃអចលនទ្រព្យនឹងកើនឡើងទៅតាម តម្រូវការដែរ។

បន្ថែមពីនេះការប្រែប្រួលនៃពន្ធអាករ ឧទាហរណ៍ ដូចជាទៅលើសម្ភារៈ សំណង់ដែលនាំចូលមកពីក្រៅប្រទេស ក៏អាចមានឥទ្ធិពលលើការប្រែប្រួល នៃតម្លៃអចលនទ្រព្យដែរដ្បិតថាការសាងសង់ផ្ទះ ឬអគារផ្សេងៗតែងតែត្រូវការសម្ភារៈសំណង់ដូចជា ដែក អាលុយមីញ៉ូម ឬ ឈើជាដើម។ រដ្ឋាភិបាលនៃប្រទេសមួយៗ តែងតែគិតពន្ធបន្ថែម លើស   ម្ភារៈនាំចូល ដើម្បីលើកទឹកចិត្តក្រុមហ៊ុនសាងសង់ ឲ្យប្រើប្រាស់សម្ភារៈ សំណង់ដែលផលិតក្នុងស្រុក។

ដូច្នេះការតំឡើង ឬបន្ថយពន្ធធ្វើឲ្យថ្លៃសាង់សង់កើនឡើង ឬចុះថោកដែលធ្វើឲ្យតម្លៃផ្ទះ ឬអគារប្រែប្រួលទៅតាមនោះ។

៣. ការអភិវឌ្ឍទីក្រុង

ការពង្រីកទីក្រុង និងការអភិវឌ្ឍក្រុងក៏ជាកត្តាមួយ ដែលអាចជះឥទ្ធិពលលើការឡើងចុះនៃ តម្លៃអចលនទ្រព្យផងដែរ។ ការអភិវឌ្ឍនៅតំបន់ណាមួយ តែងតែនាំមកជាមួ​យនូវការ អភិវឌ្ឍហេដ្ឋារចនាសម្ពន្ធ័ ដូចជា ផ្លូវថ្នល់ ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត សាលារៀន មន្ទីរពេទ្យជាដើម ដែលអាចទាក់ទាញប្រជាជនមករស់នៅ ឬប្រកបអាជីវកម្មនៅតំបន់នោះ ទើបនាំអោយតម្លៃអចលនទ្រព្យនៅទីនោះកើនឡើង។

ជាក់ស្តែងប្រសិនបើ តំបន់មួយ ស្រាប់តែមានសក្តានុពលការងារ ដោយមានក្រុមហ៊ុនធំៗមកវិនិយោគ និងបង្កើតការងារ។ ដូចនេះតម្លៃផ្ទះនៅ តំបន់នោះនឹងឡើងថ្លៃ ដោយសារប្រជាជនអាចប្តូរមករស់នៅ ដើម្បីបំពេញតាមឱកាសការងារទាំងនោះ។ ផ្ទុយទៅវិញ ប្រសិនបើសក្តានុពលសេដ្ឋកិច្ចនៅ តំបន់មួយធ្លាក់ចុះដូចជាមិនសូវមានឱកាសការងារធ្វើឲ្យប្រជាជនចាកចេញទៅរស់នៅតំបន់ថ្មី នោះតម្លៃអចលនទ្រព្យក៏ធ្លាក់ចុះដូច  គ្នា។

៤. ការរីករាលូតលាស់ក្នុងតំបន់

នៅពេលដែលតំបន់ណាមួយ មានប្រជាជនរស់នៅកុះករ វាតែងតែទាក់ទាញឱ្យមានការ បង្កើតអាជីវកម្មជាលក្ខណៈសេវាកម្ម ដើម្បីផ្គត់ផ្គង់តម្រូវការអ្នករស់នៅទីនោះ។ ផ្សារទំនើប ភោជនីយដ្ឋាន កន្លែងហាត់ប្រាណ រោងភាពយន្ត និងការរីកដុះដាលបន្តិចម្តងៗ។ ការលូតលាស់បែបនេះធ្វើឱ្យតំបន់នោះ ក្លាយជាកន្លែងគួរឱ្យចង់ រស់នៅ ហើយតម្លៃអចលនទ្រព្យ អាចនឹងកើនឡើងទ្វេដងក៏ថាបាន។

នៅក្នុងបរិបទនៃជំងឺកូវីដ១៩ ក្នុងឆ្នាំ២០២០ និង២០២១នេះ បើទោះបីស្ថានភាព នៃការវិនិយោគ មានការថមថយបន្តិចមែនក្ដី តែតម្លៃអចលនទ្រព្យ ជាពិសេសតម្លៃដីធ្លីនៅក្នុងប្រទេសនៅតែរក្សាបានភាពល្អប្រសើរ ក្នុងនោះតំបន់ដែលមានសក្ដានុពលបែរជាកើនឡើងជាងមុនស្ថានភាពកូវីដទៅទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here