ដោយៈ សុផារី
ភ្នំពេញៈ ក្នុងកំឡុងវិបត្តិកូវីដ១៩ បានប៉ះពាល់ដល់ស្ទើរគ្រប់វិស័យ ជាពិសេសវិស័យអចលនទ្រព្យ អ្នកវិនិយោគនិងអ្នកអភិវឌ្ឍន៍លើវិស័យដីធ្លីនៅក្នុងប្រទេសកម្ពុជាមួយចំនួន នៅតែបង្ហាញសុទិដ្ឋិនិយមថា ដីធ្លីនឹងបន្តងើបឡើងវិញក្នុងរយៈពេល២-៣ឆ្នាំខាងមុខនេះ។
លោកឧកញ៉ាគីម ហ៊ាង ប្រធានក្រុមហ៊ុន KW Cambodia បានឲ្យដឹងថា វិបត្តិនៃជំងឺកូវីដ១៩នេះ បានធ្វើឲ្យវិស័យអចលនទ្រព្យដីធ្លីបោះជំហានទៅមុខទាំងពិបាក ដោយសារតែក្នុងវិស័យអចលនទ្រព្យ មានច្រើនផ្នែកដូចជា ផ្នែកបុរី ផ្នែកដីឡូតិ៍ និងផ្នែកខុនដូ ដោយក្នុងនោះផ្នែកដីឡូតិ៍ បានទទួលរងផលប៉ះពាល់ច្រើន ព្រោះអ្នកអភិវឌ្ឍន៍ដីឡូតិ៍ លក់ដូឡូតិ៍ដល់ប្រជាពលរដ្ឋ ដែលមានចំណូលក្រោមមធ្យម។ ដូច្នេះអតិថិជនដែលមានចំណូលក្រោមមធ្យម សុទ្ធសឹងតែធ្វើការលើផ្នែកសេវាកម្ម និងឧស្សាហកម្ម។
លោកបន្តថា “ក្នុងបរិបទនៃជំងឺកូវីដ១៩នេះ បងប្អូនដែលធ្វើការនៅក្នុងផ្នែកសេវាកម្ម និងឧស្សាហកម្មមួយចំនួនធំ ត្រូវបាត់បង់ការងារ១០០ភាគរយ និងមួយចំនួនទៀត មានការងារត្រឹមតែ៣០-៥០ភាគរយទៀតប៉ុណ្ណោះ កត្តាទាំងនេះដែលធ្វើឲ្យការទិញ លក់លើវិស័យដីឡូតិ៍ បានទទួលរងផលប៉ះពាល់”។
លោកបណ្ឌិត គីម ហ៊ាង បានឲ្យដឹងថា វិបត្តិនៃជំងឺកូវីដ១៩នេះ បានធ្វើឲ្យវិស័យអចលនទ្រព្យដីធ្លី បោះជំហានទៅមុខទាំងពិបាក ដោយសារតែក្នុងវិស័យអចលនទ្រព្យ មានច្រើនផ្នែកដូចជា ផ្នែកបុរី ផ្នែកដីឡូតិ៍ និងផ្នែកខុនដូ ដោយក្នុងនោះផ្នែកដីឡូតិ៍ បានទទួលរងផលប៉ះពាល់ច្រើន ព្រោះអ្នកអភិវឌ្ឍន៍ដីឡូតិ៍ លក់ដូឡូតិ៍ដល់ប្រជាពលរដ្ឋ ដែលមានចំណូលក្រោមមធ្យម។ ដូច្នេះអតិថិជនដែលមានចំណូលក្រោមមធ្យម សុទ្ធសឹងតែធ្វើការលើផ្នែកសេវាកម្ម និងឧស្សាហកម្ម។
លោកបន្តថា ក្នុងបរិបទនៃជំងឺកូវីដ១៩នេះ បងប្អូនដែលធ្វើការនៅក្នុងផ្នែកសេវាកម្ម និងឧស្សាហកម្មមួយចំនួនធំ ត្រូវបាត់បង់ការងារ១០០ភាគរយ និងមួយចំនួនទៀត មានការងារត្រឹមតែ៣០-៥០ភាគរយទៀតប៉ុណ្ណោះ កត្តាទាំងនេះ ដែលធ្វើឲ្យការទិញលក់លើវិស័យដីឡូតិ៍ បានទទួលរងផលប៉ះពាល់។
លោកបានបញ្ជាក់ថា និយាយចំពោះផ្នែកបុរី ដែលមានចំណូលក្រោមមធ្យម បុរីមានតម្លៃមធ្យម និងបុរីមានតម្លៃថ្លៃ គឺការទិញលក់ប៉ះពាល់តែមួយចំនួនប៉ុណ្ណោះ ចំពោះបុរីតម្លៃក្រោមមធ្យមមានផលប៉ះពាល់ ប៉ុន្ដែបុរីមានតម្លៃថ្លៃ និងបុរីតម្លៃមធ្យម គឺមិនទាន់ប៉ះពាល់ច្រើននោះឡើយ ដោយសារតែជំងឺកូវីដ១៩នេះផ្ទុះឡើង បានធ្វើឲ្យប៉ះពាល់ដល់ចំណូលរបស់ប្រជាពលរដ្ឋក្រីក្រ ប៉ុន្ដែមិនប៉ះពាល់ដល់ប្រជាពលរដ្ឋជាអ្នកមាននោះឡើយ។ លោកបណ្ឌិតបានបញ្ជាក់ គិតរយៈពេល២-៣ឆ្នាំខាងមុខនេះ ចំពោះអ្នករកស៊ីទិញលក់លើវិស័យអចលនទ្រព្យ នៅតែមានឱកាសចំណេញ និងមិនមានបញ្ហាចោទណាមួយកើតឡើងនោះទេ។
លោកវេជ្ជបណ្ឌិត អៀង សុធារ៉ា ប្រធានសមាគម សមាគមពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ជប៉ុន (Cambodia Japan Business Investment) and និងជាសហស្ថាបនិក Arakawa Residence ក៏បានលើកឡើងចំពោះការមើលឃើញ នៃវិស័យអចលនទ្រព្យចន្លោះ២-៣ឆ្នាំខាងមុខថា ប្រសិនបើជំងឺកូវីដ១៩ ថមថយបន្ដិចម្ដងៗ ហើយអ្នករកស៊ីបានងើបឡើងវិញ ហើយអ្នកធ្វើការក៏អាចមានប្រាក់ចំណូលឡើងវិញ។ ដូច្នេះចំពោះវិស័យអចលនទ្រព្យ នឹងមានស្ថានភាពល្អប្រសើរ។
ចំណែកលោក ឌិន សុមេធារិទ្ធ ស្ថាបនិកភូមិផ្កាត្រកួន និងជាប្រធានសមាគមសណ្ឋាគារ បានខាតបង់ប្រាក់អស់មួយចំនួនធំផងដែរ នៅក្នុងវិបត្តិសកលនេះ។
ទោះបីជាយ៉ាងណាក៏ដោយ លោក ឌិន សុមេធារិទ្ធិ នៅតែមានសុទិដ្ឋិនិយម ចំពោះវិស័យអចលនទ្រព្យរបស់កម្ពុជា ដោយលោកបានមានប្រសាសន៍ឱ្យដឹងថា ចំពោះវិស័យដីធ្លីក្នុងអំឡុង ពេលប៉ុន្មានខាងមុខនេះ បើតាមមើលពីស្ថានភាពបច្ចុប្បន្នដោយ មើលលើការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល បូករួមជាមួយនឹងការព្យាការណ៍ នៃសេដ្ឋកិច្ចកម្ពុជា ក្នុងមានកំណើន២ភាគរយ ជាមួយនឹងការបើកទូលំទូលាយនៃទេសចរណ៍ជាដើម ហើយនេះជាសញ្ញាល្អ នៃការវិនិយោគលើវិស័យអចលនទ្រព្យ ហើយការវិនិយោគលើវិស័យអចលនទ្រព្យ ជាការវិនិយោគដែលមិនចេះខាតបង់នោះឡើយ៕