ដោយៈស្រីលីស
ទីក្រុងឡុងដ៍: ចក្រភពអង់គ្លេសនៅថ្ងៃព្រហស្បត៍ ម្សិលម៉ិញនេះ បាននិយាយថា ខ្លួនបានអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម ឌីជីថលជាមួយ ស៊ីងហ្គាពួ។ ពាណិជ្ជកម្មដំបូងគេដែលផ្ដោតលើឌីជីថល បានចុះហត្ថលេខាព្រមព្រៀងដោយប្រទេសអ៊ឺរ៉ុប។
ចក្រភពអង់គ្លេសបាននិយាយថា កិច្ចព្រមព្រៀងជាគោលការណ៍នឹងកែប្រែច្បាប់ពាណិជ្ជកម្មហួសសម័យ និងបើកឱកាសនៅក្នុងប្រទេសសិង្ហបុរី ដែលត្រូវបានចាត់ទុក ជាប្រទេសឈានមុខគេលើពិភពលោក ក្នុងវិស័យឌីជីថល។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម Anne-Marie Trevelyan បាននិយាយថា “វាគឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មឌីជីថលដំបូងគេ ដែលបានចុះហត្ថលេខាដោយប្រជាជាតិអឺរ៉ុប ហើយនឹងកាត់ខ្សែក្រហម កាត់បន្ថយការចំណាយ និងគាំទ្រការងារដែលទទួលប្រាក់ខែល្អ នៅទូទាំងចក្រភពអង់គ្លេស”។
កាលពីខែមុន ក្រុមប្រឹក្សាភិបាលពាណិជ្ជកម្ម របស់ចក្រភពអង់គ្លេសបាននិយាយថា កិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថល ជាមួយសិង្ហបុរីនឹងបង្ហាញពីសក្តានុពល សម្រាប់ច្បាប់ពាណិជ្ជកម្មឌីជីថល ដល់អ្នកដទៃនៅក្នុងអង្គការពាណិជ្ជកម្មពិភពលោក។
ចក្រភពអង់គ្លេសបាននិយាយថាទំនាក់ទំនងពាណិជ្ជកម្មជាមួយសិង្ហបុរីមានតម្លៃ 16 ពាន់លានផោន (21 ពាន់លានដុល្លារ) ក្នុងឆ្នាំ 2020 ។
លោកស្រី Catherine McGuinness ប្រធានគោលនយោបាយសាជីវកម្មទីក្រុងឡុងដ៍បាននិយាយថា “ខណៈពេលដែលយើងរង់ចាំព័ត៌មានលម្អិតបន្ថែមទៀត អំពីរបៀបដែលការផ្តល់ទាំងនេះ នឹងដំណើរការសម្រាប់ក្រុមហ៊ុនជាក់ស្តែង យើងក៏ទន្ទឹងរង់ចាំឃើញកិច្ចព្រមព្រៀង ស្រដៀងគ្នា ដែលបានប្រកាសនៅឆ្នាំ 2022 ជាមួយដៃគូ និងមិត្តភ័ក្តិរបស់យើងនៅទូទាំងពិភពលោក”៕ ប្រភព: Bangkok post៕