GCCគ្រុបប្រកាសបើកដំណើរការកម្មវិធីថ្មីមួយសម្រាប់អ្នកចង់ក្លាយជាដៃគូគម្រោងផ្សារជីស៊ី អូរឫស្សី

0

 

ភ្នំពេញ: ថ្ងៃទី 13 ខែធ្នូ ឆ្នាំ 2021 GCC បានប្រកាសអំពីការដំណើរការនៃកម្មវិធីថ្មីមួយសម្រាប់អ្នកដែលចង់ក្លាយជាដៃគូនៃគម្រោងផ្សារជីស៊ី អូរឫស្សី គឺកម្មវិធី “ក្លាយជាដៃគូរបស់យើង(Be a Boss)”។

លោកកាំង នីន នាយកផ្នែកលក់នៃផ្សារជីស៊ី អូរឫស្សីបានថ្លែងថា៖ កម្មវិធីក្លាយជាដៃគូ គម្រោងផ្សារជីស៊ី អូរឫស្សី ជាកម្មវិធី មួយដែលបង្កើតឡើងដើម្បីឲ្យអ្នកដែលរស់នៅក្នុងតំបន់ឆ្ងាយៗ ឬខេត្តនានាដែលនៅក្បែរទីក្រុងភ្នំពេញកាន់តែបានស្គាល់ច្បាស់អំពីគម្រោងផ្សារជីស៊ី អូរឫស្សី ក៏ដូចជាការស្វែងរកបន្ថែមនូវដៃគូ ឬភ្នាក់ងារសម្រាប់គម្រោងផ្សារជីស៊ី អូរឫស្សីនៅក្នុងតំបន់ទាំងរបស់ពួកគាត់ផ្ទាល់។ លោកបានបន្តទៀតថា៖ ”យើងចង់ឲ្យប្រជាពលរដ្ឋកាន់តែច្រើនបានយល់ដឹងអំពីសក្ដានុពលនៃផ្សារជីស៊ី អូរឫស្សី ជាពិសេសប្រជាពលរដ្ឋដែលរស់នៅជាយក្រុង ពិបាកក្នុងការអញ្ជើញមកកាន់ការិយាល័យតាំងបង្ហាញ គម្រោងផ្សារជីស៊ី អូរឫស្សី ដើម្បីទទួលបានព័ត៌មានលម្អិតអំពីគម្រោងផ្សារ ដូច្នេះពួកគេអាចធ្វើការកក់តូបផ្សារជីស៊ី អូរឫស្សី ពីតំបន់របស់ពួកគាត់ផ្ទាល់។”

ផ្សារជីស៊ី អូរឫស្សីជាផ្សារបោះដុំ និងលក់រាយដែលមានកម្ពស់ រហូតដល់៦ជាន់ ត្រូវបានរចនាឡើងយ៉ាងពិសេស ប្លែកពីគេដោយបានរួមបញ្ចូលគ្នានូវរចនាបទដែលជាកម្ចីពី ប្រវត្តិសាស្រ្តផងដោយបម្លែងឲ្យទៅជារចនាបទទំនើប ប៉ុន្តែនៅរក្សាបាននូវស្ថាបត្យកម្មប្រពៃណីខ្មែរបុរាណ។ ផ្សារក្នុងស្រុកនេះត្រូវបានបង្កើតឡើងជាពិសេសស្របទៅតាមបរិបទរស់នៅនៃប្រជាជនក្នុងស្រុក បរិយាកាស និងឥរិយាបទអ្នកប្រើប្រាស់ ហើយការរចនាក៏បានយកចិត្តទុកដាក់លើដំណើរការនៃលំហូរខ្យល់ និងបែងចែកពន្លឺធម្មជាតិបានកាន់តែប្រសើរឡើង ដែលនេះជាកត្តាដ៏សំខាន់មួយសម្រាប់ធាតុអាកាសក្នុងតំបន់ត្រូពិច ក្នុងការធ្វើយ៉ាងណាឲ្យមានម្លប់ច្រើន និងការពារផ្នែកខាងក្នុងពីទឹកភ្លៀង។។អគារនេះមានការរៀបចំដែលប្លែកពីគេ ដោយទុកចន្លោះដ៏ធំទូលាយនៅផ្នែកកណ្ដាលគ្រប់ជាន់ទាំងអស់។

អត្ថប្រយោជន៍ដ៏ច្រើនលើសលប់នឹងត្រូវបានផ្តល់ជូនដៃគូ ផ្សារ ជីស៊ី អូរឫស្សី បន្ទាប់ពីក្លាយជាដៃគូជាមួយក្រុមហ៊ុនចម្រុះជាតិសាសន៍ដ៏ធំបំផុតមួយស្ថិតនៅក្នុងប្រទេសកម្ពុជា ដែលមានស្តង់ដារអន្តរជាតិ

លោកអ្នកនឹងទទួលបាននាមប័ណ្ណតំណាងឱ្យផ្សារ ជីស៊ី អូរឫស្សី ក្នុងជានាយកអភិវឌ្ឍអាជីវកម្មស្ថិតនៅក្នុងតំបន់របស់លោកអ្នក។ លោក កាំង នីន បានសង្កត់​ធ្ងន់ទៀតថា៖ ” អត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀតក៏ត្រូវបានផ្តល់ជូនផងដែរ ដូចជា៖អត្ថប្រយោជន៍កម្រៃជើងសារខ្ពស់ដោយផ្អែកលើចំនួននៃការលក់ក្នុងមួយខែៗ ផ្តល់ជូនការបណ្តុះបណ្តាល និងការវាយតម្លៃ ដើម្បីធានាបានគុណភាពនៃពាណិជ្ជកម្មរវាងភាគីទាំង 2 ភាពទាក់ទាញ និងភាពល្អប្លែកគេនៃគម្រោងផ្សារ ដែលមានតម្រូវការខ្ពស់ ក៏ដូចជាការចុះទៅផ្តល់ប្រឹក្សាដោយផ្ទាល់រៀងរាល់សប្តាហ៍នៅទីតាំងរបស់លោកអ្នក ឬក៏ប្រជុំតាមកម្មវិធីហ្សូមនៅពេលចាំបាច់  និងព្រមទាំងផ្តល់ជំនួយការប្រឹក្សា តាមទូរស័ព្ទ24 ម៉ោងដើម្បីជួយលោកអ្នកជោគជ័យក្នុងការលក់គម្រោង។

លោក កាំង នីន ក៏​បាន​លើក​ឡើងទៀតថា៖  លើសពីនេះទៀតយើងនឹងផ្តល់​ការ​គាំទ្រ​ ​​លើ​សម្ភារៈផ្សព្វផ្សាយដ៏សម្បូរបែប ឧទាហរណ៍​ដូចជាការ​ផ្តល់ជូនតូប​គម្រូទាំងមូល​នៅ​ទីតាំងរបស់លោកអ្នក​ និងតូបចល័តរបស់ផ្សារជីស៊ី អូរឫស្សី ។

ដូច្នេះសម្រាប់ភ្នាក់ងារនៅតាមបណ្តាខេត្តនានា និងជាយក្រុងដែលមានបំណងចង់ក្លាយជាដៃគូជាមួយ ផ្សារ ជីស៊ី អូរឫស្សី អាចមកចុះឈ្មោះក្នុងកម្មវិធីក្លាយជាដៃគូ គម្រោងផ្សារជីស៊ី អូរឫស្សី និងចូលរួមកម្មវិធីចែករំលែកផងដែរ។ លោកអ្នកដែលជាដៃគូទាំងអស់ អាចបំពេញទម្រង់ពាក្យសុំដោយផ្ទាល់ ឬតាមប្រព័ន្ធអនឡាញ ដើម្បីឲ្យក្រុមការងារ ផ្សារ ជីស៊ី អូរឫស្សី ទំនាក់ទំនងផ្តល់ជូនព័ត៌មានលម្អិតនៃឯកសារដែលត្រូវការ កិច្ចព្រមព្រៀង ការបណ្តុះបណ្តាល និងជំនួយផ្នែកទីផ្សារ។ សម្រាប់លោកអ្នក ដែលមានបំណងចង់សិក្សាលម្អិត ឬចង់ចូលរួមក្នុងកម្មវិធីនេះ សូមទំនាក់ទំនងមកកាន់ ប្រធានឆាណែលផ្នែកលក់នៃផ្សារជីស៊ី អូរឫស្សី៖កញ្ញា អឿន ថាវី (010 577 679) ឬ កញ្ញា កែ ភិរុណ (077 813 868)។

LEAVE A REPLY

Please enter your comment!
Please enter your name here