សម្តេចព្រះអគ្គមហាសង្ឃរាជ ទេព វង្ស យាងប្រោសព្រំព្រះបដិមាឧមា-មហេសូរ

0

ដោយ៖ សូរិយា

ព្រះសីហនុ៖ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជាគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចយាងប្រោសព្រំព្រះបដិមាឧមា-មហេសូរ នៅរង្វង់មូលរាម ស្ថិតនៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ក្នុងឱកាសនោះ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេ ចបានប្រោសព្រំ សុំពរជ័យ សិរីសួស្តី និងសេចក្តីសុខជូនដល់ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋខេត្តព្រះសីហនុ សម្រាប់ឆ្នាំថ្មី២០២២ខាងមុខនេះ និងចៀសផុតពីជំងឺឆ្លងកូវីដ-១៩ ទាំងអស់គ្នា ដើម្បីកសាង និងអភិវឌ្ឍន៍ខេត្តព្រះសីហនុ ឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត ។

ព្រះបដិមាឧមា- មហេសូរ នៅរង្វង់មូលរាម ស្ថិតនៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានអភិសេកកាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ ២០២១កន្លងមក។ រូបបដិមាព្រះឧមា-មហេសូរ ធ្វើពីលោហធាតុ មានកម្ពស់ ៩ម៉ែត្រ គង់នៅលើបល្ល័ង្កកម្ពស់ ៦,១៥ម៉ែត្រ សរុបពីដីដល់កំពូលនៃរូបបដិមាព្រះឧមា-មហេសូរ មានកម្ពស់ ១៥.១៥ម៉ែត្រ។ ជានិមិត្តរូបនៃការបង្កើតលោក និងតំណាងឱ្យសេចក្តីសុខ សុភមង្គល ភាពសុខសាន្ត សុខដុមនីយកម្មក្នុងគ្រួសារ និងសង្គមជាតិ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here