ដោយ៖ សុធារី
ភ្នំពេញ៖ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ក្រុមហ៊ុនជីស៊ីស៊ី គ្រុប បានចាប់ផ្ដើមបើកការដ្ឋានសាងសង់ការិយាល័យលក់គម្រោងផ្សារជីស៊ី អូរឫស្សី ដែលមានទំហំផ្ទៃដីរហូតដល់ ៣០០០ម៉ែត្រការ៉េ មុនពេលសាងសង់អគារដ៏ថ្មីស្រឡាងនៃផ្សារជីស៊ី អូរឫស្សី ដែលមានទីតាំងនៅតាមបណ្ដាយផ្លូវសហព័ន្ធរូស្ស៊ី។
ការិយាល័យនេះនឹងត្រូវបានសាងសង់ឡើងដោយរួមបញ្ចូលនូវលក្ខណៈពិសេសមួយចំនួនដូចជា ចំណតរថយន្ដដ៏ធំទូលាយ និងសួនច្បារដ៏ស្រស់បំព្រង។ នៅក្នុងថ្ងៃនេះផងដែរ ផ្សារជីស៊ី អូរឫស្សីបានប្រកាសជាសាធារណៈអំពីការចាប់ផ្ដើមកម្មវិធីសម្ពោធបើកការដ្ឋានសាងសង់ការិយាល័យលក់គម្រោងផ្សារជីស៊ី អូរឫស្សី អមជាមួយពិធីក្រុងពាលី របាំជូនពរ ព្រមទាំងការសម្ដែងម៉ុងសាយដើម្បីអបអរសាទរនិងសុំពរជ័យក្នុងការចាប់ផ្ដើមការសាងសង់។
ទន្ទឹមនឹងការបើកការដ្ឋានសាងសង់ ផ្សារជីស៊ី អូរឫស្សីបានធ្វើការផ្ដល់ជូនយ៉ាងពិសេសចំពោះអតិថិជនដែលបានចុះឈ្មោះជាមួយនឹងផ្សារជីស៊ី អូរឫស្សីរួចអាចធ្វើការជ្រើសរើសតូបនៅជាន់ទីមួយ។ គួររម្លឹកផងដែរ ផ្សារជីស៊ី អូរឫស្សីបានបើកទទួលចុះឈ្មោះ តាំងពីដើមខែកញ្ញាឆ្នាំនេះមកម្ល៉េះ។ ដូច្នេះនេះជាឱកាសដ៏ល្អបំផុតម្រាប់អ្នកវិនិយោគទាំងអស់ ដើម្បីធ្វើជាម្ចាស់តូបនៅជាន់ទី១ នៃផ្សារជីស៊ី អូរឫស្សី ដែលមានតូបអាជីវកម្មសាកសមជាការវិនិយោគដ៏មានសក្តានុពលខ្ពស់មួយ ដែលធានានូវអត្រាប្រាក់ចំណេញខ្ពស់បំផុត និងមានអ្នកធ្វើដំណើរកាត់ច្រើនបំផុតបើធៀបទៅនឹងទីតាំងដទៃទៀត។ ជាន់ទី១ មានកម្ពស់រហូតដល់៦ម៉ែត្រ ដែលខ្ពស់ជាងជាន់ផ្សេងទៀត ព្រមទាំងមានច្រកចូលផ្លូវធំទូលាយ បើកទូលាយសម្រាប់ការធ្វើអាជីវកម្មចម្រុះកាន់តែច្រើន។
លោក Ricky Lai នាយកប្រតិបត្តិនៃក្រុមហ៊ុនជីស៊ីស៊ីគ្រុប បានមានប្រសាសន៍ថា “ការិយាលក់ថ្មីរបស់គម្រោងផ្សារជីស៊ី អូរឫស្សីត្រូវបានរំពឹងទុកថានឹងត្រូវបញ្ចប់ការសាងសង់នៅដើមឆ្នាំ ២០២២ ខណៈពេលដែលផ្សាររបស់យើងនឹងដំណើរការនៅក្នុងឆ្នាំ២០២៤។ យើងជឿជាក់ថានៅពេលផ្សារជីស៊ី អូរឫស្សី បើកដំណើរការ យើងនឹងក្លាយជាផ្សារប្រពៃណីធំមួយ ដែលធ្វើឲ្យអ្នកទេសចរណ៏ទាំងអន្តរជាតិ និង អ្នកទេសចរណ៍ក្នុងស្រុកត្រូវតែមកទស្សនា ជាពិសេសប្រជាជនដែលស្ថិតនៅជុំវិញតំបន់នោះផងដែរ”។
លោកបានបន្ថែមទៀតថា ភ្ញៀវទាំងអស់ដែលនឹងអញ្ជើញមក ការិយាល័យតាំងបង្ហាញ ផ្សារជីស៊ី អូរឫស្សីយើងដែលមានទីតាំងនៅអគារអូឡាំព្យារស៊ីធី នៅក្នុងថ្ងៃបើកសម្ពោធបើកការដ្ឋានសាងសង់់ការិយាល័យលក់គម្រោងផ្សារជីស៊ី អូរឫស្សី នឹងត្រូវទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅរួមមាន កាដូបុណ្យណូអែលដ៍មានអត្ថន័យ ការបញ្ចុះតម្លៃដ៍ពិសេស រង្វាន់ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះម៉ាក Samsung និងជាពិសេសទទួលបានការតុបតែងតូបជូនដោយឥតគិតថ្លៃរាល់ការចុះឈ្មោះក្នុងថ្ងៃនោះផងដែរ។
លោក Alex Yu ប្រធានជីស៊ីស៊ីគ្រុបបានមានប្រសាសន៍ថា នៅក្នុងពិធីបើកសម្ពោធការដ្ឋានសាងសង់ថា ផ្សារជីស៊ី អូរឫស្សីមិនត្រឹមតែបង្កប់នូវមរតកស្ថាបត្យកម្ម និងប្រពៃណីខ្មែរប៉ុណ្ណោះទេ វាថែមទាំងអាចបង្កើតនូវការងារយ៉ាងច្រើនសម្រាប់ប្រជាជនកម្ពុជាបន្ទាប់ពីគម្រោងនេះត្រូវបានសាងសង់រួច។
លោកបានមានប្រសាសន៍បន្ថែមថា “យើងធានាថា អតិថិជនរបស់យើងនឹងទទួលបាននូវបទពិសោធន៍ដ៏អស្ចារ្យ ជាពិសេសសម្រាប់អ្នកដែលពេញចិត្តសិល្បៈ និងវប្បធម៌ខ្មែរ ក៏ដូចជាទស្សនវិជ្ជានៃការធ្វើជំនួញអាជីវកម្មផងដែរ ហើយយើងក៏សម្លឹងមើលឃើញពីការបន្តមរតកសិល្បៈ វប្បធម៌ និងអាជីវកម្មប្រកបដោយភាពឈ្លាសវៃទៅកាន់មនុស្សជំនាន់ក្រោយ”។
លោកបានបន្ថែមថា “ខុសពីប្រទេសដទៃទៀត ប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះមានសន្តិភាព និងស្ថិរភាព ហើយកត្តាទាំងនេះហើយដែលបន្តទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគកាន់តែច្រើនចូលមកក្នុងប្រទេសកម្ពុជា ជាពិសេសអគារពាណិជ្ជកម្មដែលមានសក្ដានុពលក្នុងស្រុកបែបនេះ។ ខ្ញុំជឿជាក់ថា ខ្ញុំនឹងបន្តនាំមកនូវការរីកចម្រើនបន្ថែមទៀត ហើយខ្ញុំរីករាយណាស់ដែល GCC បានចូលរួមចំណែកក្នុងការកសាងភាពរីកចម្រើនរបស់ប្រទេសកម្ពុជា ដោយគ្របដណ្ដប់លើគ្រប់វិស័យ រួមមានភាពរីកចម្រើននៃសេដ្ឋកិច្ច សុខុមាលភាពសង្គម ស្ដង់ដារនៃការអប់រំ និងស្ថិរភាពនៃផ្នែកនយោបាយ”។
នាចុងបញ្ចប់នៃកម្មវិធី អ្នកគ្រប់គ្រងជាន់ខ្ពស់នៃផ្សារជីស៊ី អូរឫស្សី លោក Alex Yu លោក Ricky Lai លោក Chun You និងក្រុមការងារផ្សេងទៀតបានសម្ដែងនូវការថ្លែងអំណរគុណចំពោះអតិថិជនទាំងអស់ដែលបានធ្វើការចុះឈ្មោះរួចរាល់ និងអរគុណចំពោះការគាំទ្រ និងជឿជាក់មកលើគម្រោងនេះ។ លោក Ricky Lai បានបញ្ជាក់ថា GCC នឹងប្ដេជ្ញាផ្ដល់ជូនអតិថិជននូវសំណង់ដែលមានស្ដង់ដារខ្ពស់ និងប្រកបដោយគុណភាព។
បច្ចុប្បន្ន GCC បានបង្កើតនូវក្រុមហ៊ុនបុត្រសម្ព័ន្ធនៅតាមបណ្ដាប្រទេសផ្សេងៗដូចជា ហុងកុង ចិន ម៉ាកាវ និងជប៉ុន។ យើងសូមធានាថា យើងនឹងបន្តភាពរីកចម្រើន និងបន្តពង្រីកទៅកាន់បណ្ដាប្រទេសដទៃទៀតដូចជា សាំងហ្គាពួរ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងវៀតណាមជាដើម៕