អាជីវកម្មក្នុងវិស័យទេសចរណ៍តូចៗចាប់ផ្តើមងើបឡើងវិញបណ្តើរៗ

0

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា(CATA)លោកស្រីឆាយ ស៊ីវលីនបានមានប្រសាសន៍ថា អាជីវកម្មតូចៗក្នុងវិស័យទេសច​រណ៍ចាប់ផ្តើម​ងើបឡើងវិញ និងមានភាពជឿជាក់។

ក្រោយពេលប្រកាសបើកភ្លាមៗមតិជាតិជាច្រើន ជាពិសេសអ្នករកស៊ី វិនិយោគិនធុរជននិងអាជីវករ បានសា្វគមន៍ ហើយក៏ត្រេកអរយ៉ាងខ្លាំងដល់ការបើកប្រទេស ពីសំណាក់រាជរដ្ឋាភិបាល ក្នុងវិស័យទេសចរណ៍ហាក់មានបង្ហាញពីការសាទរជាងគេ ក្នុងចំណោមអ្នកប្រកបរបរ ក្នុងវិស័យនានាក្នុងប្រទេសកម្ពុជា។

លោកស្រី ឆាយ ស៊ីវលីនបានបន្តថា ការបើកប្រទេសឡើងវិញរបស់កម្ពុជា គឺជាក្ដីសង្ឃឹមតែមួយ ដែលជួយស្រោចស្រង់ វិស័យទេសចរណ៍ឱ្យងើបឡើងវិញ ហើយជាការកកត់សម្គាល់ ក្រោយពេលរាជរដ្ឋាភិបាល ប្រកា​សបើកប្រទេសភ្លាម អាជីវកម្មតូចៗក្នុងទេសចរណ៍ ក៏បានចាប់ផ្ដើមដំណើរការភ្លាមៗ ដោយភាពជឿជាក់ ហើយអាជីវកម្មធំៗក៏ត្រូវបានរំពឹងថានឹងស្ទុះងើបនៅបន្តបន្ទាប់ផងដែរ។

ក្រៅពីវិស័យទេសចរណ៍អ្នករកស៊ី ក្នុងវិស័យអចលនទ្រព្យក៏ដូចគ្នាដែរ ក៏ស្វាគមន៍ចំពោះ រដ្ឋាភិបាលក្នុងការសម្រេចចិត្តនៅពេលនេះ ។

លោកឌឹត ចណ្ណាអគ្គនាយកក្រុមហ៊ុនឡាក់គី ក៏បានឱ្យដឹងថា វាគឺជាការល្អប្រសើរខ្លាំងណាស់ សម្រាប់សេដ្ឋកិច្ច នៅពេលរដ្ឋាភិបាលបានសម្រេ​ចចិត្តបើកប្រទេស ហើយនឹងរំពឹងថាវិស័យអចលនទ្រព្យ ដូចជាការទិញលក់ ការសាងសង់អគារ បុរីនិងតម្រូវការដីធ្លីនឹងងើបឡើងវិញ នៅពេលឆាប់ៗជាពិសេសនៅក្នុងឆ្នាំ២០២២ខាងមុខនេះ។

មិនត្រឹមតែមតិជាតិប៉ុណ្ណឹងទេ បានស្វាគមន៍ និងសាទរចំពោះរដ្ឋាភិបាលដែលសម្រេចបើកប្រទេស អន្តរជាតិក៏បានកោតសរសើរកម្ពុជា ក្នុងការបើកប្រទេសក្រោយស្ថានភាពកូវីដ១៩បានធូរស្រាលដែរ។

លោក Jacques Pellet ឯកអគ្គរដ្ឋទូតបារាំងថ្មីប្រចាំប្រទេសកម្ពុជា ក៏បានកោតសរសើរដល់កម្ពុជា ដែលបានបើកប្រទេសឡើងវិញ ហើយលោ​កក៏បាននិយាយថា ការបើកប្រទេសរបស់កម្ពុជា នឹងធ្វើឱ្យការធ្វើពាណិជ្ជកម្មរបស់កម្ពុជា និងប្រទេសផ្សេងៗទៀតកាន់តែមានសន្ទុះ ក្នុងនោះទំនាក់ទំនងរបស់ និងបារាំងក៏នឹងកាន់តែជិតស្និទ្ធខ្លាំងឡើង ខណៈវិនិយោគិនបារាំងនៅកម្ពុជា ក៏បាននិងកំពុងស្វែងកការវិនិយោគនានា ក្នុងប្រទេសកម្ពុជាបន្ថែម បន្ទាប់ពីមានការបើកទូលាយរបស់កម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here