អ្នកឧកញ៉ាលី ហួរៈវិស័យបីកំពុងមានកំនើនល្អប្រសើរ នឹងជួយសេដ្ឋកិច្ចសម្រេចបានកំនើនឡើងវិញនៅឆ្នាំ២០២២

0

ដោយៈជេស៊ីកា

ភ្នំពេញៈ វិស័យសំខាន់ៗចាប់ផ្តើមងើបឡើងវិញបណ្តើរហើយ ដែលធ្វើឲ្យចរន្តសេដ្ឋកិច្ចជាតិមានភាពរសរវើក និងរីកចម្រើនលឿនឡើងវិញនៅឆ្នាំ២០២២ខាងមុខនេះ។

ប្រធានសមាគមអ្នកអភិវឌ្ឍន៍៍លំនៅដ្ឋានកម្ពុជា អ្នកឧកញ៉ាលី ហួរបា​ន​មានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២០ ធ្នូនេះថា ស្ថានភាព​សេដ្ឋកិច្ចឆ្នាំ២០២២ នឹងមានដំណើរការល្អប្រសើរ ដោយសារវិស័យសំខាន់​ៗ​របស់យើង ដូចជា វិស័យឧស្សាហកម្មមានការរីកចម្រើនខ្លាំង ដែលបច្ចុ​ប្បន្នការដឹកជញ្ជូនទៅក្រៅប្រទេស តាមការបញ្ជាទិញធ្វើឡើងមិនទាន់តាមតម្រូវការផង។

អ្នកឧកញ៉ាបានបន្តថា “វិស័យកសិកម្ម ក៏មានភាពរីកចម្រើនខ្លាំង ព្រោះ​រហូតមកទល់ពេលនេះ កសិកម្មបាននិងកំពុងដើរតួនាទីកាន់់តែសំខា​ន់ឡើងក្នុងសេដ្ឋកិច្ចជាតិ”។ អ្នកឧកញ៉ាបន្ថែមថា “ចំណែកវិស័យសំណង់ និងអចលនទ្រព្យក៏មានភាពរីកចម្រើន ទោះជារងផលប៉ះពាល់បន្តិចក្តី ហើ​យបើសិនជាវិស័យទេស​ចរណ៍ មានភាពល្អប្រសើរទៀត សេដ្ឋកិច្ចកម្ពុជានឹងស្ទុះងើបលឿននាឆ្នាំ២០២២ខាងមុខនេះ”។

អ្នកឧកញ៉ាលី ហួរបានបន្តថា តាមរយៈការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន ដែលនឹងចូលជាធរមាននៅដើមឆ្នាំាំ២០២២ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយសាធារណៈរដ្ឋកូរ៉េ និងជប៉ុននាពេលខាងមុខក៏នឹងជួយជម្រុញការនាំចេញរបស់កម្ពុជា កាន់តែល្អប្រសើរទៀតផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here