ដោយៈជេស៊ីកា
ភ្នំពេញៈ ជាដំណឹងដ៏រីករាយមួយ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសបិទព្រឹត្តិការណ៍២០ កុម្ភៈ ដែលជាព្រឹត្តិការណ៍នៃការរីករាលដាលជំងឺកូវីដ១៩។
សម្តេចបានផ្ញើរសារពិសេសជូនជនរួមជាតិ និងត្រូវបានចែកចាយតាមបណ្តាញផ្សព្វផ្សាយនានា នាព្រឹកថ្ងៃទី២០ ធ្នូនេះថា ក្នុងព្រឹត្តិការណ៍ រយៈពេល២០ខែ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១២០,៤២៣នាក់ និងមានអ្នកស្លាប់ចំនួន៣០០៥នាក់ ពិសេសថ្ងៃនេះ គឺជាថ្ងៃទី១នៃរយៈពេល១០ខែចុងក្រោយនេះ ដែលមិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩។
សម្តេចបន្តថា “នេះអាចចាត់ទុកជាជោគជ័យមួយ ឬអាចនិយាយថាជាការកាត់បន្ថយបរាជ័យ នៃការឆ្លងជំងឺកូវីដ១៩ ដែលខ្ញុំតែងតែនិយាយថា គ្មានទេពាក្យជោគជ័យជ័យ តែអាចនិយាយថា ការខូចខាតនេះវាមិនធំ”។សម្តេចបន្តថា “យើងមិនអាចនិយាយថា យើងជោគជ័យទេលើការប្រយុទ្ឋជំងឺនេះ តែអាចនិយាយថា យើងជោគជ័យក្នុងការទប់ស្កាត់ជំងឺនេះធ្លាក់់ទៅក្នុងជ្រោះមរណៈ”៕