ដោយ៖ សុផារី
ភ្នំពេញ៖ ក្រុមហ៊ុន Morgan Group និង ក្រុមហ៊ុន CBRE បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តលើវិស័យអចលនទ្រព្យ ដើម្បីបង្កើតអនាគតកាន់តែប្រសើរ។ ពិធីចុះហត្ថលេខានេះ ត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធម នៅ Morgan Tower កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ រវាង លោក Chu Zexu អគ្គនាយករង Morgan Group និង លោក Lawrence Lennon នាយកប្រតិបត្តិ CBRE Cambodia។
លោក Ding Yongjun ប្រធានក្រុមប្រឹក្សាភិបាល Morgan Group លោក Ding Weimin ប្រធានសម្ព័ន្ធភាព Leisure និង សមាជិកក្រុមប្រឹក្សាភិបាល រួមទាំងសមាជិកពាក់ព័ន្ធសំខាន់ៗជាច្រើនទៀត បានចូលរួមពិធីចុះហត្ថលេខានេះដែរ។
នៅក្នុងពិធីចុះហត្ថលេខានេះ លោក Chu Zexu បានលើកឡើងថា CBRE គឺជាក្រុមហ៊ុនគ្រប់គ្រងទ្រព្យសម្បត្តិ Fortune ៥០០ ដ៏ល្បីល្បាញបំផុតលើពិភពលោក ដែលមានបទពិសោធន៍គ្រប់គ្រងទ្រព្យសម្បត្តិច្រើនជាង២០០ឆ្នាំ ហើយ CBRE ក៏ជាមិត្តចាស់យូរឆ្នាំរបស់ Morgan ផងដែរ។ នៅដើមដំបូងនៃការសាងសង់អគារក្នុងឆ្នាំ២០១៨ CBRE ដែលជាដៃគូយុទ្ធសាស្រ្តរបស់ Morgan បានផ្តល់ការគាំទ្រយ៉ាងទូលំទូលាយ និងពេញលេញដល់ Morgan Tower ក្នុងលក្ខខណ្ឌនៃការត្រួតពិនិត្យស្តង់ដារ គុណភាព លើគម្រោងរចនា និងសាងសង់។
លោកបានបន្តថា ហេតុនេះ Morgan នៅតែថ្លែងអំណរគុណ និងដឹងគុណ ហើយក៏រឹតតែសង្ឃឹមយ៉ាងមុតមាំថា នឹងធ្វើការសហការជាមួយ CBRE ក្នុងនាមជាដៃគូដ៏ល្អ ក្នុងវិស័យជាច្រើនទៀតនាពេលអនាគត ដើម្បីរួមគ្នាបង្កើតភាពអស្ចារ្យ! កិច្ចសហប្រតិបត្តិ ការជាមួយ CBRE លើកនេះ គឺជាជម្រើសចាំបាច់សម្រាប់ការអភិវឌ្ឍន៍នាពេលអនាគតរបស់ Morgan ។
លោក Lawrence Lennon និងសភាពាណិជ្ជកម្ម និងក្រុមហ៊ុនឆ្នើមជាច្រើនបានផ្តល់ជាកិត្តយស ធ្វើជាសាក្សីក្នុងពិធីបើកសម្ពោធអគារ Morgan Tower ដែលជាអគារការិយាល័យតំណាងតំបន់លំដាប់៥A ក្នុងសម័យកាលថ្មីនៃទីក្រុងភ្នំពេញ។ ហើយក៏ជាកិត្តិយសដ៏ធំធេងរបស់ Morganផងដែរ ។
លោក Lawrence Lennon នាយកប្រតិបត្តិនៃក្រុមហ៊ុន CBRE Cambodia បានថ្លែងថា ក្នុងរយៈពេលពីរឆ្នាំនៃការរីករាលដាលនៃជំងឺកូវីដ១៩ បើទោះបីជាទីផ្សារអចលនទ្រព្យរបស់ប្រទេសកម្ពុជាត្រូវបានទទួលរងនូវផលប៉ះពាល់ដោយ ជំងឺរាតត្បាតក៏ដោយ ក៏ប៉ុន្តែលោកនៅតែមានសុទិដ្ឋិនិយមចំពោះមជ្ឈដ្ឋានទាំងមូល ហើយក៏មានទំនុកចិត្តផងដែរថា Morgan Tower នឹងក្លាយជា អគារការិយាល័យកម្រិតA មួយនៅទីក្រុងភ្នំពេញ។
លោក Lawrence Lennon បានបន្ដថា “ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ប្រធានក្រុមហ៊ុន Morgan Group Cambodian និងសូមថ្លែងអំណរគុណដល់ក្រុមហ៊ុន Morgan Group ដែលមានការជឿជាក់លើក្រុមហ៊ុន CBRE ដែលបានអនុញ្ញាតឱ្យក្រុមហ៊ុន CBRE ធ្វើការគ្រប់គ្រងអគារ Morgan Tower ដែលជាអគារការិយាល័យ តំណាងតំបន់នេះ ហើយខ្ញុំបាទមានជំនឿចិត្តមុតមាំ នឹងមិនធ្វើអោយមានការខកពីការរំពឹងទុកនោះទេ”។
ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃភាគីទាំងពីរ និងភ្ញៀវកិត្តិយសទាំងអស់ លោក Ding Yongjun ប្រធានក្រុមហ៊ុន Morgan Group និងនាយកប្រតិបត្តិ CBRE Cambodia លោក Lawrence Lennon បានចុះហត្ថលេខាលើកិច្ចសន្យាតាងនាមអោយភាគីទាំងសងខាង។
ជានេះទៅទៀត បន្ទាប់ពីទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការលើវិស័យអចលនទ្រព្យ និងការវិនិយោគលើនេះ បានសម្រេច ជាស្ថាពរ។ ភាគីទាំងពីរនឹងបង្កើតភាពជាដៃគូរនឹងនរជាយូរអង្វែងតទៅ ដោយមានកិច្ចសហប្រតិបត្តិការភាពជាដៃគូ ផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងឈ្នះរួមគ្នា បង្ហាអោយឃើញពីសមត្ថិភាពរាងខ្លួនប្រមូលផ្តុំធនធាន និងសម្រប សម្រួលការអភិវឌ្ឍន៍ និងរួមគ្នាបង្កើតស្តង់ដារសេវាកម្មសម្រាប់ វិស័យអចលនៈទ្រព្យ។ ដើម្បីនាំមកនូវសេវាកម្មដែលមានគុណភាពខ្ពស់ រឹតតែមានលក្ខណៈស្តង់ដារការចម្រាញ់មនុស្សធម៌ និងបច្ចេកវិជ្ជាកាន់តែប្រសើរដល់ម្ចាស់អាជីវកម្ម។ ដែលទាំងនេះ ក៏នឹងចូលរួមចំណែកជាសន្ទុះយ៉ាងខ្លាំងក្លា លើការជួល និងលក់អគារការិយាល័យ Morgan Tower ដែលសម្រេចបានជាអត្ថប្រយោជន៍បន្ថែមទៅវិញទៅមក ព្រមទាំងជាការសម្គាល់ការបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងការអភិវឌ្ឍន៍រួមគ្នារវាងភាគីទាំងពីរ។
បន្ថែមពីនេះទៀត Morgan Tower មានទីតាំងស្ថិតនៅចំចំណុចកណ្តាលនៃប្រទេសកម្ពុជា គឺជាអគារការិយាល័យ តំណាងតំបន់ លំដាប់ ៥A របស់ប្រទេសកម្ពុជា ដែលវិនិយោគដោយក្រុមហ៊ុន Morgan Group។ មានផ្ទៃដីសាងសង់សរុបប្រហែល១០ម៉ឺន៥ពាន់ម៉ែត្រការ៉េ (១០៥០០០ ម៉ែត្រការ៉េ) ដែលទទួលបាន ពានរង្វាន់មាស LEED អន្តរជាតិដំបូងគេរបស់កម្ពុជា និងទទួលបានពានរង្វាន់មាស Guru Asia ចំនួនបី ដែលវិញ្ញាបនបត្រទាំងពីរប្រភេទនេះ ទទួលស្គាល់ថាជាអគារការិយាល័យកម្រិតA។
Morgan tower មានកន្លែងទទួលភ្ញៀវដែលរចនាបែបសិល្បៈដ៏ប្រណិត។ មានកម្ពស់ពិដានប្រហែល១២ម៉ែត្រ។ ជាស្តង់ ដារមួយជាន់មានទំហំប្រហែល ២១៤០ ម៉ែត្រការ៉េ មានកម្ពស់ពិដាន៣,៩ ម៉ែត្រ។ មានប្រព័ន្ធម៉ាស៊ីនត្រជាក់ ក្នុងអគារទាំងមូលពេញ២៤ម៉ោង និងមានប្រព័ន្ធខ្យល់បរិសុទ្ធ។ មានជណ្តើរយន្តចំនួន១៥ ប្រអប់ដែលជាប្រភេទជណ្តើរ យន្តល្បឿនលឿនកម្រិតអន្តរជាតិ ដែលអាចឡើងដល់កំពូលនៃអគារក្នុងរយៈពេលត្រឹមតែ ៣៥វិនាទី។
លើសពីនេះទៅទៀត អគារនេះមានជំនាញក្នុងការបង្កើតមជ្ឈមណ្ឌលសេវាកម្មសាជីវកម្មសម្រាប់ក្រុមហ៊ុនផ្តល់ជាសេវា កម្មប្រតិបត្តិការ សាជីវកម្មជាបន្តបន្ទាប់ចាប់ពីដើមទុន បច្ចេកវិទ្យា ម៉ាកយីហោ ការជ្រើសរើសបុគ្គលិកការបណ្តុះបណ្តាល ជាដើម។ ដើម្បីបំពេញតម្រូវការជាច្រើននៃការអភិវឌ្ឍន៍សាជីវកម្មបង្កើតបរិយាកាសការិយាល័យប្រកបដោយ ផាសុកភាព និងស្ងប់ស្ងាត់។ និងនាំមកនូវបទពិសោធន៍ការិយាល័យដ៏ល្អដល់អតិថិជនក្នុងតំបន់។
ប្លង់នៃជាន់ទី៤៦-៤៨ជា SKYBAR និងកន្លែងទស្សនាទិដ្ឋភាពទីក្រុង។ ជាន់កំពូលនៃអគារមាន ចំណតឧទ្ធម្ភាគចក្រផ្ទាល់ កន្លែងហាត់ប្រាណ ភោជនីយដ្ឋានលំដាប់ខ្ពស់ អាងហែលទឹកជញ្ជាំងកញ្ចក់ហាក់ដូចគ្មានដែន ក្លឹប Leader exclusive CLUB មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិដែលមានទំហំ១០០០ម៉ែត្រការ៉េ ។ល។ និងទីកន្លែងសម្រាកលំហែផ្សេងទៀត ដោយបង្កើតនូវ លំហផ្តាច់មុខមួយកន្លែងដែលដោយគោរពតាមបទពិសោធន៍ សេវាកម្ម ដែលលើសពីស្តង់ដារអន្តរជាតិ។
នាពេលបច្ចុប្បន្ននេះ Morgan Tower បានបើកការផ្សព្វផ្សាយមុនការវិនិយោគជាសាកល។ សូមស្វាគមន៍មកកាន់ Morgan Tower ដែលជាអគារការិយាល័យកម្រិត៥Aថ្មីប្រចាំនៅកម្ពុជា យើងរួមគ្នាបង្កើតសមិទ្ធផលដ៏អស្ចារ្យនេះទាំងអស់គ្នា។ Hoteline៖ ០២៣ ៩៩៥ ៩៩៩៕