ដោយៈជេស៊ីកា
ភ្នំពេញៈ រហូតមកទល់ពេលនេះ មិនទាន់មានការសម្រេចណាមួយពីការយកកម្រៃ លើការធ្វើដំណើរឆ្លងកាត់ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុនៅឡើយទេ។
យោងតាមផេកបណ្តាញទំនាក់ទំនងសង្គម ផ្លូវការរបស់ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុបានឲ្យដឹងថា បច្ចុប្បន្នការបង់ប្រាក់ ដើម្បីធ្វើដំណើរលើផ្លូវល្បឿនលឿន គឺមិនទាន់កំណត់ឡើយ។
ផេកដដែលនេះបានសរសេរបញ្ជាក់ថា “ការធ្វើដំណើរលើផ្លូវល្បឿនលឿននាពេលថ្ងៃបុណ្យជាតិ គឺមិនគិតថ្លៃទេ យើងទន្ទឹមរង់ចាំទាំងអស់គ្នា”។
ជាមួយគ្នានេះ ផេកនេះក៏បានបញ្ជាក់ពីព៌តមានសំខាន់មួយទៀត ដោយសរសេរចំណងជើងរហ័ស និងដាក់ជាសំណួរថា បើខ្ញុំឈឺបត់ជើង តើអាចឈប់ឡានបត់ជើងបានទេ? ចម្លើយប្រាកដជាមិនអាចទេ ព្រោះផ្លូវល្បឿនលឿន មានយានជំនិះធ្វើដំណើរជិត100km/h ប្រាកដជាមិនអាចឈប់ឡាន ថយឡាន និងជិះបញ្ច្រាស់ជាដាច់ខាត បើមិនចឹងងាយនឹងមានគ្រោះថ្នាក់ដល់អាយុជីវិតណាស់៕