ស្ពានវែងជាងគេនៃផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានបញ្ចប់ការដំឡើងគ្រោងស្ពានជាស្ថាពរ

0

ដោយ៖ សុធារី

ព្រះសីហនុ ៖ ស្ពានវែងជាងគេនៃផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានបញ្ចប់ការដំឡើងគ្រោងស្ពានជាស្ថាពរ និងត្រៀមរួចរាល់សម្រាប់ការតភ្ជាប់ស្ពាននេះទៅនឹងផ្លូវកៅស៊ូសងខាងឆាប់ៗ។ នេះយោងតាមទំព័រFacebook របស់ Phnom Penh-Sihanoukville Expressway កាលពីថ្ងៃទី ២២ ខែធ្នូនេះ។

ស្ពានវែងជាងគេនេះ មានទីតាំងស្ថិតនៅចន្លោះគីឡូម៉ែតលេខ ១៧៨ (K178+267.5) ដែលជាស្ពានកាត់ទទឹងទឹកជ្រោះក្បាលឆាយ។

បើគិតត្រឹមចុងខែវិច្ឆិកានេះ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ សម្រេចការសាងសង់បានប្រមាណ ៧០% ហើយ។ ផ្លូវនេះជាក់ស្ដែងធ្វើទៅលឿនជាងផែនការ ដែលប្ដូរពីការបញ្ចប់នៅឆ្នាំ២០២៣ មកចុងឆ្នាំ២០២២វិញ។

បច្ចុប្បន្ន រដ្ឋាភិបាលក៏កំពុងចរចាជាមួយក្រុមហ៊ុនចិន ដើម្បីបើកឱ្យប្រជាពលរដ្ឋបើកបរសាកល្បងដោយឥតគិតថ្លៃ ក្នុងរយៈពេលដំបូងសិន ក្រោយផ្លូវនេះសាងសង់រួច ហើយបន្ទាប់មក គឺនឹងសុំឱ្យក្រុមហ៊ុនយកតម្លៃសេវាបើកបរលើផ្លូវនេះទាប ពោលគឺក្រោម១០សេន ក្នុង១គម៕

LEAVE A REPLY

Please enter your comment!
Please enter your name here