ស្ពានតភ្ជាប់ទីក្រុងកោះពេជ្រ ទៅកាន់ទីក្រុងកោះនរានឹងបញ្ចប់ការសាងសង់នៅអំឡុងខែតុលា ឆ្នាំ២០២៣

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ ស្ពានដ៏ស្រស់ស្អាតមួយ ដែលតភ្ជាប់ជាមួយនឹងទីក្រុងរណបចំនួនពីរ បាននិងកំពុងសាងសង់យ៉ាងសកម្ម និងសម្រេចបញ្ចប់តាមផែន​ការគ្រោងទុក។

លោកទូច សំណាងអគ្គនាយករងក្រុមហ៊ុនOCICបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២៨ ធ្នូនេះថា ការសាងសង់ស្ពាននេះកំពុងដំណើរតាមផែនការគ្រោងទុក ដោយចំនួនកម្មករចូលបំពេញការងារវិញបាន​កើនឡើង និងមិនមានអ្នកណាម្នាក់បានឆ្លងជំងងឺកូវីដ១៩ឡើយ។

លោកបន្តថា “ស្ពាននេះនឹងបញ្ចប់ក្នុងអំឡុង ខែតុលាឆ្នាំ២០២៣ ខណៈស្ពានមួយទៀត តភ្ជាប់ទៅកាន់ផ្លូវជាតិលេខ១ នឹងបញ្ចប់នៅអំឡុងឆ្នាំ​២០២២ខាងមុខនេះ”។លោកបន្តថា “ជាមួយគ្នានឹងទស្សនទាននៃការអភិ​វឌ្ឍថ្មី ទីក្រុងកោះនរានឹងធ្វើឡើងជាទីក្រុងឆ្លាតវៃ និងមានផែនការអភិវឌ្ឍន៍​ស្រដៀងគ្នានឹងទីក្រុងកោះពេជ្រ”។

លោកទូច សំណាងបានបន្តថា ស្ពាននេះជាប្រភេទស្ពានយោងដោយខ្សែកាប ដែលមានគន្លងរថយន្តពីរទៅ ពីរមក ហើយការធ្វើចរាចរណ៍៍នឹងកំណត់ត្រឹមរថយន្តប្រភេទទេសចរណ៍ប៉ុណ្ណោះ ដែលអាចឆ្លងស្ពានទាំាំងពីរ​នេះបាននាពេលខាងមុខ៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here