ក្រសួងសាធារណការផ្តល់សិទ្ធដល់ក្រុមហ៊ុនចំនួន៨អាចកែរថយន្តចង្កូតពីស្តាំមកឆ្វេងបាន

0

ដោយ៖ សុផារី

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រកាសទទួលស្គាល់ក្រុមហ៊ុនចំនួន០៨ អាចធ្វើអាជីវកម្មកែចង្កូតពីស្តាំមកឆ្វេង ស្របតាមសេចក្តីសម្រេចរបស់រដ្ឋាភិបាល។

សេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន នឹងមិនអនុញ្ញាតឱ្យរថយន្តគ្រប់ប្រភេទកែចង្កូតពីស្តាំមកឆ្វេង នៅតាមយានដ្ឋានគ្មានច្បាប់អនុញ្ញាតធ្វេីអាជីវកម្ម ដោយសារសកម្មភាពកែចង្កូតពីស្តាំមកឆ្វេងនៅតាមយានដ្ឋាន ពុំមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ ដែលអាចបណ្តាលឱ្យរថយន្តបេីកបរពុំមានសុវត្ថិភាព និងបង្កគ្រោះថ្នាក់ជាយថាហេតុនៅពេលធ្វេីចរាចរណ៍លេីផ្លូវថ្នល់។

ក្រសួងសាធារណការ និងដឹកជញ្ជូនបង្ហាញឈ្មោះក្រុមហ៊ុនចំនួន០៨ ដែលទទួលបានការអនុញ្ញាតិឲ្យធ្វើអាជីវកម្មកែចង្កូតពីស្តាំមកឆ្វេងរួមមាន៖

១.ក្រុមហ៊ុន Fuji Form Co., Ltd
២.ក្រុមហ៊ុន Lien Thong Investment Group Co.Ltd
៣.ក្រុមហ៊ុន S.T.P International (Cambodia )Public Co., Ltd
៤.ក្រុមហ៊ុន Seconimex Co., Ltd
៥.ក្រុមហ៊ុន សុវណ្ណយន្ត( SOVANN YAUN Co., Ltd)
៦.ប៉ាស្ទ័រមានជ័យ
៧.ក្រុមហ៊ុន ភី.អ.វ៉ាយ គ្លូបល ឯ.ក
៨.ក្រុមហ៊ុន ប៉ាវ គីមស្រ៊ាង

រដ្ឋាភិបាលកម្ពុជាបានប្តេជ្ញានឹងមិនឱ្យមានរថយន្តចង្កូតស្តាំប្រើប្រាស់នៅលើដងផ្លូវទៀតឡើយ។ ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២តទៅ កម្ពុជាមិនអនុញ្ញាតឱ្យរថយន្តឯកជនដែលមានចង្កូតស្ដាំធ្វើដំណើរលើផ្លូវសាធារណៈទៀតឡើយ។ ប៉ុន្តែលើកលែងតែរថយន្តចង្កូតស្ដាំមួយចំនួនដែលមានការអនុគ្រោះពីរាជរដ្ឋាភិបាល ក្នុងនោះដូចជា រថយន្តសង្គ្រោះបន្ទាន់ រថយន្តពន្លត់អគ្គីភ័យ និងរថយន្តដឹកសំរាមជាដើម។

កន្លងមក រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសទុកពេលឱ្យម្ចាស់រថយន្តចង្កូតស្តាំទាំងអស់ ត្រូវរួសរាន់មកបង់ប្រាក់ពន្ធអាករ ដើម្បីទទួលបានការអនុគ្រោះបន្ធូរ បន្ថយពន្ធចំនួន១០%ដែរ និងត្រូវយករថយន្តទៅកែចង្កូតឆ្វេងឱ្យបានមុនថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២៕

LEAVE A REPLY

Please enter your comment!
Please enter your name here