រដ្ឋាភិបាល ផ្តល់ បណ្ណកម្មសិទ្ធិដីធ្លី ជាង៦លានបណ្ណដល់ ប្រជា ពលរដ្ឋ គិតត្រឹមដំណាច់ឆ្នាំ២០២១នេះ

0

ដោយ៖ សូរិយា

ភ្នំពេញ ៖ គិតពីចាប់ផ្តើមអនុវត្តដល់ដំណាច់ឆ្នាំ២០២១ ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់បានចេញបណ្ណកម្មសិទ្ធិដីបានចំនួន៦ ៤១៥ ៣១១បណ្ណ ស្មើនឹង៩១,៦% នៃចំនួនក្បាលដីប៉ាន់ស្មានដំបូង៧លានក្បាលដី លើសផែនការ១,៦%ធៀបនឹងសូចនាករ ដែលបានកំណត់ក្នុងផែនការយុទ្ធសាស្ត្ររបស់ក្រសួង។ នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី៣០ខែធ្នូ ឆ្នាំ២០២១។

 

ក្នុងការចេញបណ្ណនោះ រួមមានការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធសម្រេចបាន៥ ៧៩១ ៧៦១បណ្ណ និងចែកបណ្ណបានចំនួន៥ ៣២៩ ១៥៣បណ្ណ (សម្បទានដី សង្គមកិច្ចចំនួន១៧៩៩៣បណ្ណ)។ ចំណែកការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំ សម្រេចបាន៦២៣ ៥៥០បណ្ណ ក្នុងនោះដីរដ្ឋបាន១៨៩ទីតាំងចំនួន២ ១០៤បណ្ណ ទំហំ៩០៧៤៩៣ហិកតា ដីឯកជនរបស់បុគ្គលឯកជន បាន៦២០ ៥៩០បណ្ណ និងដីសហគមន៍ជនជាតិដើមភាគតិចបាន៣៣សហគមន៍ ស្មើនឹង៨៥៦បណ្ណ ទំហំ៣៣ ៨៩៩ហិកតា សម្រាប់៣ ២៣៥គ្រួសារ។

 

 

ដោយឡែក ការចុះបញ្ជីដីគរុភណ្ឌវត្តបានចំនួន១ ៩៣៦ វត្តស្មើនឹង ២ ៤០៤បណ្ណ (ការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធបាន២០៨៥បណ្ណ និងដាច់ដោយដុំ បាន ចំនួន៣១៩បណ្ណ)៕

LEAVE A REPLY

Please enter your comment!
Please enter your name here