ឡាវនឹងបើកកំណើរការអាកាសយានដ្ឋានអន្តរជាតិថ្មីមួយក្នុងខេត្តបរកែវ នៅខែមីនាខាងមុខនេះ

0

ដោយ៖ សុផារី

ឡាវ៖ ឡាវគ្រោងនឹងបញ្ចប់ការសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មីមួយក្នុងខេត្តបរកែវ និងត្រៀមបើកដំណើរការនៅខែមីនាឆ្នាំ២០២២ ខាងមុខនេះ។

នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Laotian Times ក្នុងថ្ងៃទី០៦ ខែមករានេះថា វិទ្យុជាតិឡាវបានរាយការណ៍ថា ការសាងសង់អាកាសយានដ្ឋានអន្តរជាតិក្នុងតំបន់សេដ្ឋកិច្ចពិសេសត្រីកោណមាសជិតបញ្ចប់ហើយ និងត្រូវបានគេរំពឹងថានឹងបើកដំណើរការក្នុងពេលឆាប់ៗនេះ។

តាមប្រភពដដែល ការសាងសង់អាកាសយានដ្ឋានអន្តរជាតិនេះ ក្នុងដំណាក់កាលដំបូង ចំណាយទឹកប្រាក់១៥០លានដុល្លារ។

លោក Khamphaya Phompanya អភិបាលរងខេត្តបរកែវ បានមានប្រសាសន៍នៅថ្ងៃសុក្រនេះថា អាកាសយានដ្ឋានអន្តរជាតិថ្មីមានសក្ដានុពលសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាខេត្តបកែវកាន់តែច្រើន។

លោកបន្តថា “ការសាងសង់អាកាសយានដ្ឋានអន្តរជាតិបរកែវបានដំណើរការអស់រយៈពេលពីរឆ្នាំហើយជិតរួចរាល់ហើយ។ យន្តហោះបានសាកល្បងការហោះហើរ និងការចុះចតនៅកន្លែងក្នុងអាកាសយានដ្ឋាន ក៏ដូចជាត្រួតពិនិត្យប្រព័ន្ធទំនាក់ទំនង និងបរិក្ខារក្នុងអាកាសយានដ្ឋាន”។

ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក Lao Airlines និង Lao Skyway បានសាកល្បងការហោះហើរយន្តហោះរបស់ពួកគេទៅកាន់អាកាសយានដ្ឋានថ្មីរួចរាល់ហើយ។

អាកាសយានដ្ឋាននេះមានផ្លូវរត់ប្រវែង ២,៥គីឡូម៉ែត្រ ដែលអាចផ្ទុកយន្តហោះធុនតូចទៅមធ្យម ដូចជាយន្តហោះ Airbus A320 និង Boeing B737 ដែលនឹងអាចចុះចតបានស្របតាមស្តង់ដារអន្តរជាតិបាន។

អាកាសយានដ្ឋានអន្តរជាតិបរកែវ ស្ថិតក្នុងភូមិស៊ឹមង៉ាន់ ស្រុកទនភឿង ចម្ងាយប្រហែល៥គីឡូម៉ែត្រពីតំបន់សេដ្ឋកិច្ចពិសេសត្រីកោណមាស។

ខេត្តបរកែវជាខេត្តជាប់ព្រំដែនមួយក្នុងប្រទេសឡាវ ដែលមានព្រំប្រទល់ជាប់នឹងប្រទេសថៃផង និងប្រទេសមីយ៉ាន់ម៉ាផង ដែលត្រូវបានគេឱ្យឈ្មោះថា ជាតំបន់ត្រីកោណមាស Golden Triangle Special Economic Zone៕

LEAVE A REPLY

Please enter your comment!
Please enter your name here