វិមានឈ្នះឈ្នះមួយលេចរូបរាងឡើង ក្នុងអតីតទឹកដីឧទ្ទាមខ្មែរក្រហមចុងក្រោយបំផុត

0

ដោយ: ម៉ាលីស

សៀមរាប: សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់វិមានឈ្នះឈ្នះ បានថ្លែងថា ទឹកដីនៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នឹងទទួលបាននូវសមិទ្ធិផលថ្មីមួយទៀត គឺ វិមានអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ។

សម្តេច ទៀ បាញ់ ថ្លែងយ៉ាងនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពអនុគណៈកម្មការសាងសង់ស្តូប អនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កាលពីព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ។

ការកសាងសមិទ្ធផលនេះ សំដៅបង្ហាញពីវប្បធម៌កត្តញ្ញូ សម្តែងការដឹងគុណ និងការចងចាំរំឭកដល់វីរភាពស្នាដៃ និងភាពឈ្លាសវៃដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានស្វែងរកសន្តិភាព ធ្វើឱ្យប្រទេសជាតិមានភាពរីកចម្រើនលើគ្រប់វិស័យ នាពេលបច្ចុប្បន្ន។

ទឹកដីអន្លង់វែងជាទីតាំងការពារខ្លួនចុងក្រោយរបស់ពួកខ្មែរក្រហម ដែលបានក្លាយជាកន្លែងទីមួយសម្រាប់ស្វែងយល់អំពីដំណើរការផ្សះផ្សា និងការកសាងសន្តិភាពក្នុងប្រទេសកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here