ដោយ៖ សុធារី
ភ្នំពេញ៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានចេញសេចក្តីជូនដំណឹង ជំរុញឱ្យក្រុមហ៊ុនផ្តល់សេវាកម្មវាយតម្លៃ សេវាកម្មភ្នាក់ងារអចលនវត្ថុ និងសេវាកម្មគ្រប់គ្រងអចលនវត្ថុ ដែលមិនទាន់មានអាជ្ញាបណ្ណ មកស្នើសុំអាជ្ញាបណ្ណឱ្យមានត្រឹមត្រូវ។
នេះបើតាមសេចក្តីជូនដំណឹង ដែលនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ដែលចុះផ្សាយកាលពីនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១នេះ។
 
-->
 
 

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានបញ្ជាក់ថា រាល់ការប្រកបអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹង សេវាកម្មវាយតម្លៃ សេវាកម្មភ្នាក់ងារអចលនវត្ថុ និងសេវាកម្មគ្រប់គ្រងអចលនវត្ថុ ត្រូវធ្វើការស្នើសុំអាជ្ញាបណ្ណប្រកបអាជីវកម្ម និងវិញ្ញាបនបត្រវិជ្ជាជីវៈ ពីនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ជាមុនសិន។

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ក៏នាយកក្រុមហ៊ុន ដែលមិនទាន់ បានធ្វើការស្នើសុំអាជ្ញាបណ្ណ សម្រាប់ការប្រកបអាជីវកម្មដូចបានរៀបរាប់ខាងលើត្រូវរួសរាន់មកបំពេញនីតិភាពស្នើសុំ អាជ្ញាបណ្ណនៅនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ នៅអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដែលមានទីតាំងនៅខណ្ឌឬស្សីកែវ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕