រដ្ឋាភិបាលកំពុងសាងសង់រោងចក្រផលិតទឹកស្អាតថ្មីមួយនៅបាក់ខែង ដើម្បីដោះស្រាយវិបត្តិខ្វះទឹកនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ

0

ដោយៈ សុផារី

ភ្នំពេញៈ ដើម្បីដោះស្រាយបញ្ហាកង្វះទឹកស្អាត នៅក្រុងភ្នំពេញនិងក្រុងតាខ្មៅ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កំពុងសាងសង់រោងចក្រផលិតទឹកស្អាតថ្មី មួយទៀតនៅបាក់ខែង ដែលអាចផលិតទឹកស្អាតបានបន្ថែមប្រមាណ៤សែនម៉ែត្រគូប/ថ្ងៃ ចាប់ពីដើមឆ្នាំ២០២៣តទៅ បន្ថែមលើសមត្ថភាពផលិត ដែលមានស្រាប់៦សែនម៉ែត្រគូប/ថ្ងៃ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី៣ ខែកុម្ភៈ បានឱ្យដឹងថា ចាប់ពីឆ្នាំ២០២៣តទៅ រដ្ឋាករសមត្ថភាពអាចផលិតទឹកស្អាតបាន១លានម៉ែត្រគូប/ថ្ងៃ ដើម្បីបិទបញ្ចប់បញ្ហាខ្វះទឹកនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ រយៈពេល៧ឆ្នាំកន្លងមក(២០១៦-២០២៣)។

កន្លងមក រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានកែលម្អ និងសាងសង់រោងចក្រផលិតទឹកស្អាត និងពង្រីកបណ្តាញចែកចាយថ្មីជាបន្តបន្ទាប់ ដើម្បីសម្រេចបាននូវការផ្គត់ផ្គង់ ទឹកស្អាតជូនប្រជាពលរដ្ឋទូទាំង រាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ ស្របតាមគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ឆ្នាំ២០១៦-២០៣០។

បច្ចុប្បន្ននេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានរោងចក្រផលិតទឹកស្អាតសរុបចំនួន៤ទីតាំង និងផលិតទឹកស្អាតបានជាមធ្យម៦សែន ម៉ែត្រគូប/ថ្ងៃ។ យ៉ាងណាក្តី រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញថា កង្ចះ ខាតទឹកស្អាតនេះ បណ្តាលមកពី កំណើននៃសកម្មភាពសេដ្ឋកិច្ច នៅរាជធានីភ្នំពេញ ធ្វើឱ្យតម្រូវការទឹកស្អាត បានកើនឡើងខ្ពស់ជាងសមត្ថភាពផលិត ពោលគឺតម្រូវការជាក់ស្ដែងប្រមាណជា ៨សែនម៉ែត្រគូប/ថ្ងៃ ដែលធ្វើឱ្យមានកង្វះទឹកស្អាត សម្រាប់ចែកចាយក្នុងម៉ោង មានតម្រូវការទឹកខ្ពស់ ជាពិសេសខ្វះទឹកនៅតំបន់ជាយរាជធានីភ្នំពេញ និងជាយក្រុងតាខ្មៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here