ប្រធានាធិបតីចិនមានមហិច្ឆតាសាងសង់ស្ពាននិងផ្លូវក្រោមបាតសមុទ្រភ្ជាប់ទៅកោះតៃវ៉ាន់

0

ដោយៈសុខុម

ប៉េកាំង: រដ្ឋាភិបាលក្រុងប៉េកាំង បានសាងសង់ស្ពានដ៏ធំមួយប្រវែងរហូតដល់ទៅ១៦គីឡូម៉ែត្រពីចិនដីគោក ឆ្ពោះទៅកោះតូចមួយឈ្មោះ Pingtan ដែលស្ថិតនៅច្រកសមុទ្រតៃវ៉ាន់ ឬ Taiwan Strait។ ស្ពាននេះត្រូវបានសាងសង់បញ្ចប់ ជាស្ថាពរនៅខែធ្នូ ឆ្នាំ២០២០ ប៉ុន្តែគម្រោងនេះមិនទាន់បញ្ចប់ត្រឹមនោះឡើយ។

នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ដែលជាថ្ងៃចុងក្រោយនៃសមាជជាតិរបស់ប្រទេសចិន រដ្ឋាភិបាលក្រុងប៉េកាំង បានអនុម័តផែនការសាងសង់ស្ពានពីកោះ Pingtan បន្តទៀត ដើម្បីភ្ជាប់ជាមួយកោះតៃវ៉ាន់។ ទោះជាយ៉ាងណាភាគីតៃវ៉ាន់ មិនបានផ្តល់ការយល់ព្រមលើគម្រោងនេះឡើយ។

ប្រទេសចិនបានអះអាងថា គម្រោងសាងសង់ស្ពានប្រវែង១៣០គីឡូ​ម៉ែត្រខាងលើនេះ នឹងត្រូវបញ្ចប់នៅឆ្នាំ២០៣៥។ ទន្ទឹមនេះផ្លូវរូងក្រោមច្រកសមុទ្រតៃវ៉ាន់ Taiwan Strait Tunnel Project ដែលតភ្ជាប់ក្រុងប៉េកាំង (ចិនដីគោក) និងក្រុងតៃប៉ិ(តៃវ៉ាន់) ដោយផ្លូវរថភ្លើងល្បឿនលឿន ឬមធ្យោ​បាយផ្សេងៗទៀត ក៏ត្រូវបានស្នើឡើ ងក្នុងពេលជាមួយគ្នានោះផងដែរ ។​នេះ បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមោះមុតរបស់ប្រទេសចិន នៅក្នុងការបង្រួ​បបង្រួមទឹកដីឡើងវិញ។

ពីរសប្តាហ៍បន្ទាប់ពីសមាជនោះ ប្រធានាធិបតីចិន លោកស៊ី ជីនភីង បានធ្វើទស្សនកិច្ច ចុះពិនិត្យមើលស្ថានភាពនៅតំបន់នោះ ហើយបានចេញបញ្ជាឱ្យអាជ្ញាធរខេត្តហ្វូជៀន (Fujian) បន្តបោះជំហានឆ្ពោះទៅរក “ការបង្រួបបង្រួមទឹកដី” ជាមួយកោះតៃវ៉ាន់។

លោកស៊ី បានលើកឡើងថា “ពេលនេះកោះ Pingtan កំពុងប្រឈមនឹងឱកាសដ៏ល្អ ដែល១សហស្សវត្សរ៍ (១.០០០ឆ្នាំ) មានតែម្ដង។ យើងត្រូវតែបោះជំហានយ៉ាងធំ ឆ្ពោះទៅរកការធ្វើសមាហរណកម្មប្រទេសចិន និងកោះតៃវ៉ាន់”។

ច្រកសមុទ្រតៃវ៉ាន់ ឬ Taiwan Strait ត្រូវបានគេទទួលស្គាល់ថាជា “កន្លែងដ៏គ្រោះថ្នាក់បំផុតក្នុងពិភពលោក” មួយភាគធំគឺដោយសារជម្លោះភូមិសាស្ត្រនយោបាយ។

យោធាអាមេរិកជឿជាក់ថា ប្រទេសចិនអាចនឹងប្រើកម្លាំងប្រដាប់អាវុធដើម្បីឈ្លានពានចូលកោះតៃវ៉ាន់ នៅឆ្នាំ២០២៧ ដែលជាចុងបញ្ចប់នៃការកាន់អំណាចអាណត្តិទី៣ របស់លោកស៊ី ជីនភីង៕ Nikkei Asia៕

LEAVE A REPLY

Please enter your comment!
Please enter your name here