ទំហំ​ពាណិជ្ជកម្ម កម្ពុជា-ចិន កើនឡើង ២៦ភាគរយ​ជា​រៀងរាល់ឆ្នាំ

0

ដោយ វុត្ថា

ភ្នំពេញ៖ ទំហំ​ពាណិជ្ជកម្ម​សរុប​រវាង​កម្ពុជា និង​ចិន​បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស ជា​មធ្យម២៦ភាគរយ​ក្នុងមួយឆ្នាំៗ ក្នុង​រយៈពេល១០ឆ្នាំ​ចុង​ក្រោយនេះ។

គិត​ចាប់ពី​ឆ្នាំ២០១៦ ពាណិជ្ជកម្ម​ទ្វេភាគី​បាន​កើន​ដល់៤,៨ពាន់​លាន​ដុល្លារ​ឤ​មេ​រិ​ក ក្នុងនោះ ការនាំចេញ​របស់​កម្ពុ​ជាមាន​ទំហំ៨៣០លាន​ដុល្លារ​ឤ​មេ​រិ​ក និង​ការ​នាំចូល​មាន​ប្រមាណ៣,៩ពាន់​លាន​ដុល្លារ​ឤ​មេ​រិ​ក។

លោកជំទាវ​ឧបនាយករដ្ឋមន្ត្រី​ម៉ែន សំអន​រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​រដ្ឋសភា ព្រឹ​ទ្ឋ​សភា​និង​អធិការកិច្ច​បាន​ថ្លែង​ក្នុងជំនួប​ជាមួយ លោក​ស្យ​ង់ ប៉ូ​ឯកអគ្គរដ្ឋទូត​ចិន​នា​ព្រឹក​ថ្ងៃទី២៨ កញ្ញា​នេះ​ថា ប្រទេស​ចិន​ជា​ប្រទេស​វិនិយោគ​ធំជាងគេ​បំផុត​នៅ​កម្ពុជា ដែល​គិត​មកដល់​ឆ្នាំ ២០១៦ សន្និធិ​វិនិយោគ​របស់​ចិន​បាន​កើនឡើង​ដល់៥,១ពាន់​លាន​ដុល្លារ​ឤ​មេ​រិ​ក ដែល​ផ្តោតទៅលើ​វិស័យ​មួយចំនួន រួមមាន កម្មន្តសាល សំណង់ វាយនភ័ណ្ឌ និង​ថាមពល​អគ្គិសនី។ នៅ​ឆ្នាំ២០១៦ ភ្ញៀវទេសចរ​ចិន​មក​ទស្សនា​កម្ពុ​ជាមាន​ចំនួន ៨៣០ពាន់​នាក់ កើនឡើង​ប្រមាណ២០ភាគរយ​ប្រៀប​ទៅនឹង​ឆ្នាំ 2015។

ដោយឡែក​នៅក្នុង​ផ្នែក​ហិរញ្ញប្បទាន​ដើម្បី​ការអភិវឌ្ឍ កម្ពុជា​បានទទួល​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​ទាំង​ជំនួយឥតសំណង និង​កម្ចី​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​រហូតដល់៤,២ ពាន់​លាន​ដុល្លារ​ឤ​មេ​រិ​ក គិត​ត្រឹម​ខែកុម្ភៈ ឆ្នាំ ២០១៧ នេះ ដើម្បី​អភិវឌ្ឍ​ហេ​ដ្ឋា​រចនា​ស   ម្ព័​ន្ធ​រូបវន្ត កសិកម្ម សុខាភិបាល និង អប់រំ។

លោកជំទាវ​បន្តថា ក្រោម​គំនិត​ផ្តួចផ្តើម​នៃ​យុទ្ធសាស្ត្រ​ខ្សែក្រវ៉ាត់ និង​ផ្លូវ សម្រាប់​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ប្រទេស​ទាំងពីរ​បាន​បេ​ជ្ញា​បន្ត​ពង្រីក កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​របស់ខ្លួន​លើ​វិស័យសំខាន់ៗ រួមមាន ហេដ្ឋារចនាសម្ព័ន្ធ ការពង្រឹង​ផលិតភាព​សេដ្ឋកិច្ច ការបង្កើន​ពាណិជ្ជកម្ម​ទ្វេភាគី ទេសចរណ៍ វប្បធម៌ ការវិនិយោគ និង​ការអភិវឌ្ឍ​កសិកម្ម៕

LEAVE A REPLY

Please enter your comment!
Please enter your name here