ការតាំងពិព័រណ៍ពាណិជ្ជកម្មថៃ-កម្ពុជា ទទួលបានការចាប់រម្មណ៍ច្រើនពីបណ្តាក្រុមហ៊ុន និងពាណិជ្ជករ

0

ដោយ : រ៉ាវី

ភ្នំពេញ : ការិយាល័យពាណិជ្ជកម្មខេត្តតាមជាយដែនភាគខាងត្បូងនៃប្រទេសថៃ រួមមានខេត្តស៊ង់ខ្លា យ៉ាឡា ប៉ាត់តានី ណារ៉ាធិវ៉ាត និងខេត្តសាទូន បានរៀបចំប្រារពកម្មវិធីតាំងពិព័រណ៍ពាណិជ្ជកម្មនិងលក់ផលិផលចេញពីក្រុមហ៊ុនផលិតករនៃ ៥ ខេត្តតាមជាយដែនភាគខាងត្បូងនៃប្រទេសថៃ ដែលកម្មវិធីនេះត្រូវបានប្រសិទ្ធិនាមថា “SOUTHERN THAILAND BEST PRODUCT @ Phnom Penh” ដោយចាប់ផ្ដើមពីថ្ងៃទី 27-30 ខែកញ្ញា ឆ្នាំ 2018 នៅ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ នៃព្រះរាជាណាចក្រកម្ពុជា។


នៅក្នុងកម្មវិធីនេះមានការតាំងពិព័រណ៍ពាណិជ្ជកម្ម និងលក់ផលិផលដោយផលិតករជាង ៥០ ស្តង់ ដោយមានលក់ផលិតផលក្នុងតម្លៃពិសេស មានដូចជា សម្លៀកបំពាក់ គ្រឿងអលង្ការ ផលិតផលចំណីអាហារ និងផលិតផលសិប្បកម្មមានដូចជា ស្បែកជើងសាញននោងដើម្បីសុខភាព ខ្នើយដើមកៅស៊ូ សាប៊ូសំបកមង្ឃុត និងគ្រឿងអលង្ការដែលផលិតចេញពីស្រការត្រីជាដើម។ លើសពីនេះជារៀងរាល់ថ្ងៃនិងមានកម្មវិធីផ្ដល់ភាពសប្បាយរីករាយជូនដល់បងប្អូនប្រិយមិត្តដែលមកចូលរួមផងដែរ ដូចជាការផ្សងសំណាង ចែករង្វាន់ផ្សេងៗ រួមជាមួយនឹងការសម្ដែងសិល្បៈវប្បធម៌ថៃភាគខាងត្បូងដែលល្អមើលប្លែកភ្នែកផងដែរ។

សូមអញ្ជើញមកចូលរួមសប្បាយរីករាយ ក្នុងកម្មវិធី meet and greet ពីសំណាក់តារា និងសិល្បៈករល្បីៗរបស់ថៃ ដូចជា ណង់ ចាន់ផាន់ដាវ, ហ្នឹង ចាន់ផាន់ដាវ ព្រមជាមួយក្រុមសិល្បៈករកម្ពុជា បញ្ចស្រើប ដែលនឹងមករំជួយអារម្មណ៍បង្កើតភាពសប្បាយរីករាយក្នុងកម្មវិធីនេះ។ នៅក្នុងកម្មវិធីមានការរៀបចំតុបតែងស្តង់ ទីធ្លា និងទិដ្ឋភាពដោយរួមនៃកម្មវិធីអោយមានលក្ខណៈបង្កប់អត្តសញ្ញាណនៃ ៥ ខេត្តភាគខាងត្បូងនៃប្រទេសថៃ ព្រមជាមួយនឹងការផ្សប់ផ្សាយពីផលិតផលថៃជូនបងប្អូនក៏ដូចជាភ្ញៀវទេសចរផងដែរ។


ក្នុងកម្មវិធី “SOUTHERN THAILAND BEST PRODUCT @ Phnom Penh” នេះ ក្រៅពីនាំយកផលិតផលគុណភាពឈានមុខពី ៥ ខេត្តភាគខាងត្បូងនៃប្រទេសថៃរួមមាន ខេត្តស៊ង់ខ្លា យ៉ាឡា ប៉ាត់តានី ណារ៉ាធិវ៉ាត និងខេត្តសាទូន ដែលបង្កើនជម្រើសនៃផលិតផលជូនបងប្អូនក៏ដូចជាភ្ញៀវទេសចរហើយនោះ កម្មវិធីនេះប្រារពឡើងក្នុងគោលដៅព្រឹងមិត្តភាពនៃដៃគូជំនួញក្នុងរាជធានីភ្នំពេញជាមួយផលិតករនៃ៥ ខេត្តភាគខាងត្បូងនៃប្រទេសថៃផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here